Arsenal ទិញ Zubimendi ពី Real Sociedad ក្នុងតម្លៃ ៦០ លានផោន

Arsenal បានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Martin Zubimendi ពីក្លឹប Real Sociedad ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃជិត 60 លានផោន។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញគឺជាកីឡាករចំណូលថ្មីទី២ របស់ក្រុមកាំភ្លើងធំ ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ បន្ទាប់ពីទិញអ្នកចាំទី Kepa Arrizabalaga ពី Chelsea ក្នុងតម្លៃ ៥លានផោន។ ពួកគេក៏កំពុងពិភាក្សា ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Viktor Gyokeres របស់ Sporting ក្នុងតម្លៃ ៧០លានផោនផងដែរ។ 

Zubimendi បានជ្រើសរើសមិនចូលរួមជាមួយ Liverpool កាលពីរដូវក្តៅឆ្នាំមុន ហើយជំនួសមកវិញនូវការបន្តអាជីពរបស់គាត់នៅ Real Sociedad ជាក្លឹបដែលគាត់បានអភិវឌ្ឍពីយុវជន ក្លាយជាសមាជិកដ៏សំខាន់មួយនៃជម្រើសក្រុមដំបូង។

ខ្សែបម្រើប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ លេងបាន ២៣៦ដង ឱ្យក្លឹប និងស៊ុតបញ្ចូលទី ១០គ្រាប់ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Arsenal៕

ព័ត៌មានទាក់ទង

Musiala រងរបួសធ្ងន់ បាក់កជើង​

Musiala រងរបួសធ្ងន់ បាក់កជើង​

Arsenal ទិញ Zubimendi ពី Real Sociedad ក្នុងតម្លៃ ៦០ លានផោន​

Arsenal ទិញ Zubimendi ពី Real Sociedad ក្នុងតម្លៃ ៦០ លានផោន​

ព្យាករណ៍គូ Real Madrid vs Borussia Dortmund ការប្រកួត Club World Cup​

ព្យាករណ៍គូ Real Madrid vs Borussia Dortmund ការប្រកួត Club World Cup​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង