ព្យាករណ៍គូ Atletico Madrid vs Real Madrid ក្របខ័ណ្ឌ Champions League

ការប្រកួតក្របខ័ណ្ឌ Champions League ថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ ដែលជាជំនួបរវាង Atletico Madrid និង Real Madrid នៅកីឡដ្ឋាន Riyadh Air Metropolitano។

ដោយចាញ់ទាំងពីរប្រកួតចុងក្រោយជាប់គ្នា នៅគ្រប់ការប្រកួតទាំងអស់ ហើយទាំងពីរនេះ ជាការលេងនៅក្រៅដី ធ្វើឱ្យ Atletico Madrid មានបំណងចង់វាយបកយកឈ្នះវិញ នៅក្នុងទឹកដីកីឡដ្ឋាន Riyadh Air Metropolitano របស់ពួកគេ សម្រាប់ការប្រកួត Champions League ជើងទី២នេះ។ 

លោក Diego Simeone នឹងសង្ឃឹមថា ក្រុមរបស់គាត់អាចស្តារទម្រង់លេងឡើងវិញ ដូចដែលបានឃើញកាលពីមុនដែល Atletico ប្រកួតមិនដែលចាញ់សោះដល់ទៅ ១០ប្រកួតជាប់ៗគ្នា នៅគ្រប់ការប្រកួតទាំងអស់។

ផ្ទុយទៅវិញ Real Madrid ឈ្នះទាំងពីរប្រកួតចុងក្រោយ ដែលទាំងពីរនេះ ជាការលេងនៅលើទឹកដីកីឡដ្ឋាន Estadio Santiago Bernabéu របស់ពួកគេ ដែលរួមមានជ័យជំនះក្នុងការប្រកួត Champions League ជើងទី១ កាលពីសប្តាហ៍មុន និងជ័យជំនះលើ Rayo Vallecano ២-១ ក្នុងលីគ La Liga ។

អ្វីដែលសំខាន់បង្ហាញថា Real Madrid ចាញ់តែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៦ប្រកួតចុងក្រោយ នៅគ្រប់ការប្រកួតទាំងអស់ ប៉ុន្តែឈ្នះវិញមិនតិចជាង ១២ប្រកួតឡើយ ហើយ ៥ប្រកួតជាការលេងក្រៅដី។

ការព្យាករណ៍ : គួររំលឹកថា ជំនួប ១០ប្រកួតចុងក្រោយរវាង Atletico Madrid និង Real Madrid ឃើញថា លទ្ធផលបញ្ចប់ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។ ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះគឺ ក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។ Correct Score: Atletico Madrid 1-1 Real Madrid៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង