ការប្រកួតក្របខ័ណ្ឌ Champions League ថ្ងៃពុធ ទី៥ ខែមីនា ឆ្នាំ២០២៥ ដែលជាជំនួបរវាង PSG និង Liverpool នៅកីឡដ្ឋាន Parc des Princes ។
PSG ឈ្នះ ១០ប្រកួតចុងក្រោយជាប់ៗគ្នា នៅគ្រប់ការប្រកួតទាំងអស់ ដែលច្បាស់ណាស់ក្រុមម្ចាស់ផ្ទះបារាំង គឺជាក្រុមមួយដែលខ្លាំង ឈានចូលមកក្នុងការប្រកួតជើងទី១នេះ។
អ្វីដែលសំខាន់ បង្ហាញថា PSG មិនស្គាល់ចាញ់សោះក្នុង ២២ប្រកួតចុងក្រោយ នៅគ្រប់ការប្រកួតទាំងអស់ ដោយក្នុងនោះ ឈ្នះដល់ទៅ ១៩ប្រកួត។
ចំណែកឯ Liverpool នាំមកជូន នូវលទ្ធផលប្រកួតមិនដែលចាញ់ ៥ប្រកួតនៅក្របខ័ណ្ឌ Premier League ឈានចូលមកក្នុងជំនួបទល់នឹង PSG ជើងទី១នេះ ដោយឈ្នះ ៣ និងស្មើ ២។
រីឯនៅក្របខណ្ឌ Champions League ក្រុមហង្សក្រហម បានបង្ហាញទម្រង់លេងដ៏លេចធ្លោ បើទោះបីជាចាញ់ PSV ៣-២ ក៏ដោយ ក៏ក្រុមហង្សក្រហមឈ្នះ ៧ប្រកួតមុនផងដែរ ធ្វើឱ្យពួកគេមានទំនុកចិត្តខ្ពស់ ឈានចូលមកក្នុងការប្រកួតនេះ។
ការព្យាករណ៍ : ជំនួប ៤ប្រកួតចុងក្រោយរវាង PSG និង Liverpool បានឱ្យឃើញភាគីទាំងសងខាងឈ្នះម្នាក់ ២ប្រកួត ហើយការប្រកួតដ៏តឹងតែងមួយផ្សេងទៀត ត្រូវបានរំពឹងទុកសម្រាប់ជំនួបនេះផងដែរ។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Under ២.៥ គ្រាប់។ Correct Score: PSG 1-1 Liverpool ៕