ក្លឹបនៅ Premier League ដែលបានចាប់ចិត្តលើ Kimmich របស់ Bayern Munich

អនាគតរបស់ Joshua Kimmich នៅ Bayern Munich កាន់តែមានភាពមិនច្បាស់លាស់។ កិច្ចសន្យារបស់ខ្សែបម្រើសញ្ជាតិអាឡឺម៉ង់វ័យ ៣០ឆ្នាំរូបនេះ នឹងផុតកំណត់នៅខែមិថុនា បន្ទាប់ពីការចរចារលើកិច្ចសន្យាថ្មីជាច្រើនលើកមិនបានជោគជ័យ Bayern បានសម្រេចចិត្តលុបសំណើបន្តកិច្ចសន្យាថ្មីចោល។

ឈានដល់ដំណាក់កាលនេះ Arsenal បានកំណត់គោលដៅលើខ្សែបម្រើរូបនេះ ដោយមានបំណងបន្ថែម Joshua Kimmich ទៅក្នុងក្រុមរបស់ពួកគេ ដោយមិនចាំបាច់ចំណាយថ្លៃផ្ទេរ។

លោក Mikel Arteta មើលឃើញថា កីឡាករអន្តរជាតិសញ្ជាតិអាឡឺម៉ង់រូបនេះ គឺជាផ្នែកដ៏សំខាន់មួយ ដើម្បីពង្រឹងតំបន់ខ្សែបម្រើ និងផ្តល់ឱ្យក្រុមនូវគុណភាព ព្រមទាំងភាពជាអ្នកដឹកនាំកាន់តែខ្លាំង។

ម៉្យាងវិញទៀត Bayern ហាក់ដូចជាបានបោះជំហានថយក្រោយក្នុងការចរចា ហើយអ្វីគ្រប់យ៉ាងបង្ហាញថា Kimmich នឹងត្រូវស្វែងរកទិសដៅថ្មី ប្រសិនបើកិច្ចព្រមព្រៀងថ្មី មិនត្រូវបានសម្រេចក្នុងប៉ុន្មានខែខាងមុខនេះ។

ក៏ប៉ុន្តែ Arsenal មិនមែនជាក្លឹបតែមួយដែលចាប់អារម្មណ៍លើ Joshua Kimmich នោះទេ ខណៈបណ្តាក្លឹបនៅអឺរ៉ុបផ្សេងទៀត អាចនឹងចូលរួមធ្វើសង្គ្រាមដេញថ្លៃផងដែរ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង