ការប្រកួតក្របខណ្ឌ Premier League ថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Tottenham និង Manchester City នៅកីឡដ្ឋាន Tottenham Hotspur ។
ការប្រកួតក្នុងលីគថ្មីៗនេះ Spur ហាក់មានភាពប្រសើរឡើងបន្តិច ដោយប្រកួតឈ្នះជាលើកទី៣ជាប់ៗគ្នា ក្នុងលីគ កាលចុងសប្តាហ៍មុន ខណៈដែលឈ្នះ Ipswich Town នៅកីឡដ្ឋាន Portman Road ក្នុងលទ្ធផល ៤-១។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមរបស់លោក Ange Postecoglou នៅតែមានអ្វីដែលត្រូវកែលម្អច្រើន ដោយសារតែកន្លងមក ក៏មិនបានឈ្នះការប្រកួតណាមួយឡើយ ៧ប្រកួតក្នុងលីគ ដោយចាញ់ ៦ និងស្មើ១។
ចំណែកឯ Man City ចាញ់នៅក្នុងផ្ទះយ៉ាងខកចិត្ត ក្នុងលទ្ធផល ២-០ ទល់និងក្រុមឈរកំពូលតារាង Liverpool ដែលនេះជាការចាញ់ទីពីរ ក្នុងចំណោម ៣ប្រកួតក្នុងលីគ។
បច្ចុប្បន្នក្រុមភ្ញៀវឈរលេខរៀងទី៤ ក្នុងតារាង ខណ:ដែលទម្រង់លេងក្រៅដីបានឲ្យឃើញថា Man City ឈ្នះ តែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៩ប្រកួតចុងក្រោយ ដោយចាញ់ដល់ទៅ ៥ប្រកួត។
ការព្យាករណ៍ : Spur ប្រហែលជាតាមរកជ័យជំនះទី៤ ក្នុងលីគ ខណៈ Man City ដឹងថាពួកគេនឹងទទួលបានលទ្ធផលល្អពីការប្រកួតនេះ។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Man City ឈ្នះ។ Correct Score: Tottenham ២-៣ Man City៕