អនាគតរបស់ Virgil Van Dijk នៅ Liverpool មិនទាន់ច្បាស់លាស់ ខណៈ Real Madrid កំពុងចង់ចែចូវ

Real Madrid បន្តស្វែងរកជម្រើសដើម្បីពង្រឹងតំបន់ការពាររបស់ខ្លួន ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ឈ្មោះកីឡាករលំដាប់ម្នាក់បានលេចចេញនៅក្នុងបញ្ជីនាំចូលកីឡាករ គឺ Virgil Van Dijk។ 

យោងតាមព័ត៌មានរបស់អ្នកកាសែត Fabrizio Romano បានឱ្យដឹងថា Real កំពុងពិចារណាលើការបន្ថែមខ្សែការពារសញ្ជាតិហូឡង់ ដែលជាដំណោះស្រាយរយៈពេលខ្លី ចំពោះស្ថានភាពបច្ចុប្បន្ននៃក្រុមរបស់ពួកគេ។

របួសធ្ងន់ធ្ងររបស់ Éder Militão និងបញ្ហារាងកាយរបស់ David Alaba បានបង្ខំឱ្យ Real ស្វែងរកជម្រើសដែលអាចទុកចិត្តបានបន្ថែម សម្រាប់តំបន់ការពារ។ ទោះបីជា Antonio Rüdiger និង Raúl Asencio បានទទួលខុសត្រូវទាំងស្រុងក៏ដោយ ប៉ុន្តែជម្រើសនៃក្រុម នៅតែជាកង្វល់សម្រាប់លោក Carlo Ancelotti ។

យ៉ាងណាមិញ អ្វីៗកំពុងត្រូវបានពិចារណា មិនទាន់មានការសម្រេចចិត្តណាមួយជាក់លាក់ ត្រូវបានធ្វើឡើងជាមួយ Van Dijk នៅឡើយទេ។ លោក Florentino Pérez ច្បាស់ណាស់ថា Van Dijk នឹងបង្ហាញការចាប់អារម្មណ៍ដល់ទីផ្សារដោះដូរកីឡាករ ដែលនៅក្នុងវ័យ ៣៣ឆ្នាំ ខ្សែការពាររបស់ Liverpool រូបនេះ នៅតែកីឡាករដ៏ល្អនៅលើទីលាន និងការដឹកនាំក្រុម។

ត្រូវរង់ចាំមើលថាតើ Real ចាត់វិធានការយ៉ាងណា ដើម្បីព្យាយាមចុះហត្ថលេខាលើប្រធានក្រុមរបស់ក្រុមហង្សក្រហម ដែរឬទេ? អ្វីគ្រប់យ៉ាងនឹងអាស្រ័យលើស្ថានភាពកិច្ចសន្យារបស់កីឡាករ និងការទាមទាររបស់ Liverpool ប៉ុន្តែលោក Florentino Pérez ពិតជាមិនបោះបង់ចោលការបន្ថែម Van Dijk ទៅក្នុងគម្រោងមហិច្ឆតារបស់គាត់នោះទេ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង