លោក Ruben Amorim កំពុងជំរុញឲ្យថ្នាក់ដឹកនាំ Man Utd ដាក់សំណើផ្ទេរខ្សែបម្រើស្លាប Geovany Quenda ពី Sporting

លោក Ruben Amorim អ្នកចាត់ការក្លឹប Manchester United បានជំរុញឱ្យថៅកែក្លឹបរបស់គាត់ ប្រមូលប្រាក់ដើម្បីចុះហត្ថលេខាលើកីឡាករវ័យក្មេង Geovany Quenda ។

អាចនិយាយបានថា នេះជាការវាយឆ្មក់អតីតក្លឹប Sporting ដើម្បីចុះហត្ថលេខាលើ Quenda ក្នុងកិច្ចព្រមព្រៀង ៣៥លានផោន។ គួរបញ្ជាក់ថា Quenda ជាកីឡាករវ័យក្មេង រីកចម្រើនខ្លាំង ក្នុងអំឡុងពេលដែលលោក Amorim គ្រប់គ្រង Sporting។ គាត់មានបំណងអូសទាញខ្សែបម្រើស្លាបរូបនេះ មកកាន់ទឹកដី Old Trafford នៅរដូវក្តៅនេះ ប្រសិនបើថ្នាក់ដឹកនាំជាន់ខ្ពស់របស់ United យល់ព្រម។

Quenda វ័យ ១៧ឆ្នាំ ត្រូវបានបង្ហាញខ្លួនក្នុងការប្រកួតលីគដំបូងរបស់គេ ដោយសារលោក Amorim នៅដើមរដូវកាលនេះ ហើយបានបន្តក្លាយជាផ្នែកមួយដ៏សំខាន់នៃក្រុម Sporting ក៏ដូចជាទទួលបានការកោះហៅទៅកាន់ក្រុមជម្រើសជាតិព័រទុយហ្គាល់ជាលើកដំបូងផងដែរ។

គ្រូបង្វឹកជម្រើសព័រទុយហ្គាល់លោក Roberto Martinez ក៏មានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងទម្រង់លេង និងភាពចាស់ទុំរបស់ Quenda ផងដែរ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង