ព្យាករណ៍គូ Manchester City vs Liverpool ក្របខណ្ឌ Premier League

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Manchester City និង Liverpool នៅកីឡដ្ឋាន Etihad។ 

Man City បន្ទាប់ពីការធ្លាក់ចេញពី Champions League នឹងត្រូវស្វាគមន៍ Liverpool ទៅកាន់កីឡដ្ឋាន Etihad ថ្ងៃអាទិត្យសប្តាហ៍នេះ។ City មាន ១៧ពិន្ទុ តាមពីក្រោយក្រុមហង្សក្រហម ហើយកំពុងសង្គ្រោះរដូវកាលដ៏ខកចិត្ត។

យ៉ាងណាមិញ Man City បានឈ្នះការប្រកួតក្នុងផ្ទះក្នុងលីគចំនួន ៨ប្រកួតរដូវកាលនេះ និងបានយកឈ្នះលើ Newcastle United ក្នុងលទ្ធផល ៤-០ នៅក្នុងផ្ទះកាលពីចុងសប្តាហ៍មុន។

ចំណែកឯ Liverpool វិញ មិនទាន់ចាញ់ការប្រកួតក្រៅដីក្នុងលីគនៅឡើយទេរដូវកាលនេះ ដែលកាលពីពាក់កណ្តាលសប្តាហ៍ បានឃើញថា ពួកគេត្រូវតាមពីក្រោយជាមួយនឹងលទ្ធផលស្មើ ២-២ នៅទឹកដី Aston Viila។ នោះគឺជាការប្រកួតស្មើក្រៅដីជាលើកទី២ជាប់ៗគ្នារបស់ពួកគេ។

ក្រុមហង្ស ក្រហម មិនស្គាល់ចាញ់សោះ ក្នុងចំណោម ២២ប្រកួតចុងក្រោយក្នុងលីគ ហើយចាញ់តែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោមជំនួប ១០ប្រកួតចុងក្រោយទល់និង Man City។

ការព្យាករណ៍ : Man City បានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League កាលពីកណ្តាលសប្តាហ៍ ហើយប្រហែលជាត្រូវចាញ់មួយប្រកួតផ្សេងទៀត ក្នុងជំនួបទល់និងក្រុមឈរកំពូលតារាង Liverpool នេះ។
 
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Liverpool ឈ្នះ។ Correct Score: Liverpool 2-1 Manchester City៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង