ព្យាករណ៍គូ Everton vs Manchester United ក្របខណ្ឌ Premier League

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Everton និង Manchester United នៅកីឡដ្ឋាន Goodison Park ។ 

ការមកដល់របស់លោក David Moyes បានផ្លាស់ប្តូរ Everton ជាច្រើន ដែលឥឡូវនេះ ពួកគេបណ្តោះអាសន្នមានគម្លាត ១៣ពិន្ទុ ឈរពីលើតំបន់កាត់ចោល។ 

Everton រកបាន ១៣ពិន្ទុ ពីការប្រកួតលីគ ៥ប្រកួតចុងក្រោយ ដោយឈ្នះ៤ និងស្មើ១។ ទម្រង់លេងដែលប្រសើរឡើងរបស់ពួកគេ គឺនៅក្នុងទឹកដីកីឡដ្ឋាន Goodison Park ខណៈដែលឈ្នះ២ និងស្មើ១ ក្នុងចំណោម ៣ប្រកួតចុងក្រោយក្នុងផ្ទះ។ 

ចំណែកឯ Man Utd បច្ចុប្បន្នកំពុងតាមពីក្រោយ Everton មួយពិន្ទុ ដែលមិនមានគ្រោះថ្នាក់ដល់រដូវកាលនេះឡើយ។ ប៉ុន្តែក្រុមភ្ញៀវកំពុងស្ថិតនៅក្រោមភាពតានតឹង សម្ពាធនៃការបាត់បង់ពិន្ទុ និងការបាត់បង់កីឡាករដោយសាររបួស បានធ្វើឱ្យការងារកាន់តែតានតឹងសម្រាប់លោក Ruben Amorim។ 

Man Utd ប្រកួតឈ្នះតែ ២ប្រកួតក្នុងចំណោម ៩ប្រកួតចុងក្រោយក្នុងលីគ។

ការព្យាករណ៍ : Everton គឺជាក្រុមខុសគ្នាពីមុនទាំងស្រុង ក្រោមការដឹកនាំរបស់លោក David Moyes ខណៈក្រុមរបស់លោក Ruben Amorim កំពុងជួបការលំបាក ហើយភាពតានតឹងនៃរបួសកីឡាករសំខាន់ ក៏កើនឡើងផងដែរ។
 
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ ស្មើ។ Correct Score: Everton 1-1 Manchester United៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង