ព្យាករណ៍គូ Arsenal vs West Ham ក្របខណ្ឌ Premier League

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Arsenal និង West Ham នៅកីឡដ្ឋាន Emirates ។ 

Arsenal កំពុងព្យាយាមបិទគម្លាតលើក្រុមឈរកំពូលតារាង Premier League Liverpool ហើយប្រសិនបើឈ្នះ ប្រកួតនេះ Arsenal នឹងបិទគម្លាតត្រឹមតែប្រាំពិន្ទុប៉ុណ្ណោះ។

ក្រុមកាំភ្លើងធំស្ថិតក្នុងទម្រង់លេងដ៏ល្អ នាពេលបច្ចុប្បន្ន ដោយមិនស្គាល់ចាញ់សោះ ១៥ប្រកួតចុងក្រោយក្នុងលីគ។ ទម្រង់លេងក្នុងផ្ទះក៏ខ្លាំងដូចគ្នា ដោយមិនស្គាល់ចាញ់សោះ ១៥ប្រកួតចុងក្រោយក្នុងផ្ទះ។ ចាញ់ការប្រកួតលីគក្នុងផ្ទះលើកចុងក្រោយ គឺចាញ់ Aston Villa ក្នុងខែមេសា ឆ្នាំមុន។

ចំណែកឯ West Ham បើទោះបីជាមានលោក Graham Potter ជាអ្នកចាត់ការថ្មីនៅពេលនេះក៏ដោយ ក៏នៅតែជាក្រុមដែលស្ថិតក្នុងបញ្ហានៅឡើយ ដោយឈរនៅលេខ២ពីលើតំបន់កាត់ចោល ប៉ុន្តែមានគម្លាតដប់ពិន្ទុ ដូច្នេះវាមិន មានអ្វីគួរឱ្យបារម្ភខ្លាំងឡើយ។ 

West Ham បានឆ្លងកាត់ការប្រកួតលីគ ៤ប្រកួតដោយគ្មានឈ្នះសោះ ដោយចាញ់ ៣ ក្នុងចំណោម ៤ប្រកួត ហើយ ២ប្រកួតកើតឡើងនៅក្នុងផ្ទះ។ លើសពីនេះទៅទៀត West Ham ឈ្នះតែ ៣ ក្នុងចំណោម ១២ ប្រកួត ក្នុងលីគ ដោយចាញ់ ៥ប្រកួត និងស៊ុតបញ្ចូលទីបានតែ ១៣គ្រាប់ប៉ុណ្ណោះ។

ការព្យាករណ៍ : Arsenal តែងតែទទួលបានលទ្ធផលល្អសម្រាប់ជំនួបទល់និង West Ham ហើយកំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អ បើទោះបីជាបញ្ជីរបួសកីឡាករកំពុងកើនឡើងក៏ដោយ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Arsenal ឈ្នះ។ Correct Score: Arsenal ៣-០ West Ham៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង