ការប្រកួតវគ្គ play-off ក្របខណ្ឌ Champions League ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង PSG vs Brest នៅកីឡដ្ឋាន Parc des Princes។
Paris Saint-Germain មានប្រៀបខ្លាំង បន្ទាប់ពីបានយកឈ្នះ Brest ៣-០ ក្នុងជើងទីមួយ កាលពីសប្តាហ៍មុន ហើយសង្ឃឹមខ្ពស់ក្នុងការឡើងទៅកាន់វគ្គ១៦ ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Champions League ។
PSG ក៏ឈ្នះ Toulouse ១-០ ក្នុងលីគ Ligue 1 កាលពីចុងសប្តាហ៍ ដោយបានបន្តឈ្នះដល់ទៅ ៦ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ខណៈដែលមិនទាន់ស្គាល់ចាញ់សោះ ១៨ប្រកួតចុងក្រោយ ចាប់តាំងពីចុងខែវិច្ឆិកា។
ទន្ទឹមនឹងនេះដែរ បើទោះបីជាបានស៊ុតចំនួន១៦ ជើងកាលពីសប្តាហ៍មុនក៏ដោយ ប៉ុន្តែ Brest ស៊ុតចំគោលដីតែ ២ដងប៉ុណ្ណោះ ហើយមិនអាចរកគ្រាប់បាល់បានទេ ដែលធ្វើពួកគេពិតជាពិបាកខ្លាំងក្នុងជើងទីពីរនេះ។
ក្រុមភ្ញៀវ Brest បានប្រកួតស្មើជាមួយ Auxerre ២-២ នៅក្នុងផ្ទះកាលពីចុងសប្តាហ៍ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ Brest ក៏ធ្លាប់ប្រកួតឈ្នះ ៣ប្រកួតជាប់ៗគ្នា ហើយរក្សា Clean Sheet ២ប្រកួតផងដែរ។
ការព្យាករណ៍ : PSG បានស៊ុតបញ្ចូលទី ៣គ្រាប់ ឬច្រើនគ្រាប់ ក្នុងជំនួប ៤ប្រកួតចុងក្រោយទល់និង Brest ហើយយើងមានអារម្មណ៍ថា PSG នឹងបន្ថែមពីរបីគ្រាប់បន្ថែមទៀតនៅក្នុងជំនួបនេះផងដែរ។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ PSG ឈ្នះ។ Correct Score: PSG 3-1 Brest ៕