ការប្រកួតវគ្គ play-off ក្របខណ្ឌ Champions League ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Real Madrid vs Manchester City នៅកីឡដ្ឋាន Santiago Bernabéu។
Real Madrid ឈាន មកក្នុងប្រកួត ជើងទីពីរនៃ វគ្គ Play-Off ក្របខ័ណ្ឌ Champions League នេះ ដោយបានយកឈ្នះ Manchester City ក្នុងលទ្ធផល ៣-២ ក្នុងជើងទីមួយ។
Real ប្រកួតស្មើជាមួយ Osasuna ១-១ កាលពីថ្ងៃសៅរ៍ ដែលបានធ្វើឱ្យធ្លាក់មកឈរនៅលេខ២ ក្នុងតារាង La Liga ។ យ៉ាងណាមិញ Real មិនស្គាល់ចាញ់សោះ ការប្រកួតក្នុងផ្ទះ ៧ប្រកួតចុងក្រោយ នៅគ្រប់ការប្រកួតទាំងអស់។
ចំណែកឯ Man City ពិតជាមានរដូវកាលដ៏លំបាកមួយ ហើយជាថ្មីម្តងទៀតកាលពីសប្តាហ៍មុន ពួកគេបានបង្វែរការនាំមុខទៅជាការបរាជ័យ។ ក្រុមម្ចាស់ជើងឯក Premier League របស់អង់គ្លេស បាននាំមុ Real 1-0 និង 2-1 ក្នុងតង់ទីមួយ ប៉ុន្តែនៅតែចាញ់ក្នុងលទ្ធផល 3-2 ទៅវិញ។
ទម្រង់លេងក្រៅដីមិនមានអ្វីគួរឱ្យចាប់អារម្មណ៍ទេ ខណៈដែល 3 ប្រកួតចុងក្រោយនៅក្របខ័ណ្ឌ Champions League គឺចាញ់ទាំងអស់ ហើយរបូតគ្រាប់បាល់ ១០គ្រាប់ ផងដែរ។
ការព្យាករណ៍ : Real ឈ្នះការប្រកួតនៅ Champions League ៤ប្រកួតចុងក្រោយ ដោយរកបាន ១៤គ្រាប់។ លទ្ធផលក្រុមទាំងពីរបានស៊ុតបាល់បញ្ចូលទីកើតឡើង ៣ប្រកួតក្នុងចំណោម ៤ប្រកួតនោះ និងកើតឡើងក្នុងផ្ទះ ៧ ប្រកួតចុងក្រោយផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Real Madrid ឈ្នះ។ Correct Score: Real Madrid 2-1 Man City៕