ព្យាករណ៍គូ Man City vs Real Madrid ក្របខណ្ឌ UCL

ការប្រកួតក្របខណ្ឌ Champions League ថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Man City និង Real Madrid នៅកីឡដ្ឋាន Etihad ។ 

ក្លឹបទាំងពីរនេះ ធ្លាប់ជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្ររួចមកហើយ។ រដូវកាលនេះ Man City ត្រូវទទួលក្រុមភ្ញៀវ Real Madrid ក្នុងវគ្គ Play-off ជើងទី១ ដែលអ្នកឈ្នះនឹងឡើងទៅជួប Atletico Madrid ឬ Bayer Leverkusen ក្នុងវគ្គ១៦ ក្រុមចុងក្រោយ។

Man City ឈ្នះ ៣ ក្នុងចំណោម ៤ប្រកួតចុងក្រោយ ហើយទម្រង់លេងក្នុងផ្ទះ ក៏មានភាពប្រសើរឡើងវិញ ជាមួយនឹងលទ្ធផលឈ្នះទាំង ៤ប្រកួត ក្នុងផ្ទះចុងក្រោយ។ លើសពីនេះទៅទៀតគឺ ៥ ក្នុងចំណោម ៦ប្រកួតចុងក្រោយ បញ្ចប់ដោយលទ្ធផលក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។ 

ចំណែក Real Madrid កំពុងឈរនៅកំពូលតារាង La Liga ប៉ុន្តែចាញ់ ៣ ប្រកួត នៅ Champions League បានធ្វើឱ្យពួកគេឈរនៅលេខរៀងទី១១ ខកខានឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ។ 

Real បានស៊ុតបញ្ចូលទីសរុប ២០គ្រាប់ ប៉ុន្តែរបូតគ្រាប់បាល់ ១២គ្រាប់ តិចជាង City ២គ្រាប់ ហើយ Real ចាញ់តែមួយប្រកួតគត់ ក្នុងចំណោម ៨ប្រកួតចុងក្រោយ ។

ការព្យាករណ៍ : រវាងក្រុមទាំងពីរ គឺមានតែក្រុមមួយប៉ុណ្ណោះដែលអាចឈានទៅវគ្គ ១៦ក្រុមចុងក្រោយ នៃក្របខ័ណ្ឌ Champions League។ Real នឹងរំពឹងទទួលបានលទ្ធផលដ៏ល្អ យកទៅកាន់ទឹកដី Madrid សម្រាប់ជើងទីពីរ។

ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ ស្មើ។ Correct Score: Man City 2-2 Real Madrid៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង