ព្យាករណ៍គូ Real Madrid vs Atletico Madrid ក្របខណ្ឌ La Liga

ការប្រកួតក្របខណ្ឌ La Liga ថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំនួបរវាង Real Madrid និង Atletico Madrid នៅកីឡដ្ឋាន Estadio Santiago Bernabéu ។ 

មុនពេលប្រកួតចាញ់ Espanyol 1-0 កាលពីសប្តាហ៍មុន Real ប្រកួតមិនដែលចាញ់សោះដល់ទៅ ៦ប្រកួត នៅក្នុងក្របខ័ណ្ឌកំពូលរបស់អេស្ប៉ាញ ដោយឈ្នះ ៥លើក និងស្មើ១។ 

សរុបមក Real ចាញ់ត្រឹមតែ ៣ប្រកួតប៉ុណ្ណោះ រដូវកាលនេះ ដោយ ២ប្រកួតនៅក្រៅដី និង ១ប្រកួតចាញ់ Barcelona ៤-០ ក្នុងទឹកដី Santiago Bernabéu។

ចំណែកឯ Atletico ចាញ់ តែ ១ប្រកួតគត់ ក្នុងចំណោម ១១ប្រកួតចុងក្រោយក្នុងលីគ ខណៈដែលក្នុងនោះឈ្នះដល់ទៅ ៩ប្រកួត។

អ្វីដែលសំខាន់បង្ហាញថា Atletico ចាញ់តែ ២ប្រកួតប៉ុណ្ណោះ ពីការលេង ២៣ប្រកួតកន្លងមកក្នុងលីគ ដោយឈ្នះមិនតិចជាង ១៥ ឡើយ ដែលគូសបញ្ជាក់ថា ពួកគេបានក្លាយជាក្រុមប្រជែងដណ្តើមពាន La Liga ដ៏មានសក្តានុពល។

ការព្យាករណ៍ : ទាំង Real និង Atletico សុទ្ធតែបានស៊ុតបញ្ចូលទីគ្នាទៅវិញទៅមក ក្នុងជំនួប ៨ប្រកួតចុងក្រោយ។ ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះគឺ ស្មើ។ Correct Score: Real 1-1 Atletico៕

ព័ត៌មានទាក់ទង

លោក Jose Mourinho សុំឱ្យ Fenerbahçe ទិញកីឡាករមួយរូបពី Juventus​

លោក Jose Mourinho សុំឱ្យ Fenerbahçe ទិញកីឡាករមួយរូបពី Juventus​

ព្យាករណ៍គូ Manchester United vs Arsenal ក្របខណ្ឌ Premier League​

ព្យាករណ៍គូ Manchester United vs Arsenal ក្របខណ្ឌ Premier League​

ព្យាករណ៍គូ Chelsea vs Leicester City ក្របខណ្ឌ Premier League​

ព្យាករណ៍គូ Chelsea vs Leicester City ក្របខណ្ឌ Premier League​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង