ការប្រកួតក្របខណ្ឌ Premier League ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ដែលជាជំនួបរវាង Fulham និង Manchester United នៅកីឡដ្ឋាន Craven Cottage។
Fulham ទទួលបាននូវលទ្ធផលដ៏ល្អក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលក្រុមម្ចាស់ផ្ទះប្រកួតចាញ់តែ ១ប្រកួតគត់ ក្នុងចំណោម ១០ប្រកួតចុងក្រោយ ដែល ១០ប្រកួតនេះ Fulham បានប្រកួតឈ្នះ Brighton, Chelsea និង Leicester City រួមជាមួយនឹងស្មើមិនតិចជាង ៦ប្រកួត ដែល ៥ប្រកួតបញ្ចប់ដោយលទ្ធផលគ្រាប់បាល់បំប៉ោងណាញ់ទីស្មើគ្នា។
ចំណែកឯ ក្រុមបិសាចក្រហម Man Utd បានរងបរាជ័យជាលើកទី៦ ក្នុងចំណោម ៩ប្រកួតចុងក្រោយ ហើយកាលពីចុងសប្តាហ៍មុនបានប្រកួតចាញ់ Brighton ៣-១ នៅកីឡដ្ឋាន Old Trafford ដែលធ្វើឱ្យបិសាចក្រហមបន្តឈរនៅលេខរៀងទី១៣ ក្នុងតារាង។
លទ្ធផលមិនល្អរបស់ Man Utd ក្នុងរដូវកាលនេះ ត្រូវបានចាត់ទុកជា "Man Utd ដែលមានទម្រង់លេងអាក្រក់បំផុតមិនធ្លាប់មាន"។
លទ្ធផលប្រកួតមិនល្អក្រៅដី ក៏បានរួមចំណែកដល់ការធ្លាក់ចុះបច្ចុប្បន្នរបស់ Man Utd ផងដែរ ខណៈដែលបិសាចក្រហមប្រកួតឈ្នះតែ ៣ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៦ប្រកួតក្រៅដី។
ការព្យាករណ៍ : ទាំង Fulham និង Man Utd សុទ្ធតែមានសមត្ថភាពស៊ុតបញ្ចូលទី ហើយជំនួបកន្លងមករវាងភាគីទាំងពីរនេះ ៦ក្នុងចំណោម ៦ប្រកួតចុងក្រោយ បញ្ចប់ដោយលទ្ធផលក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ ក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។ Correct Score: 1-1៕