Dybala នឹងមិនបន្តកិច្ចសន្យាថ្មីជាមួយ Juventus

អ្វី​ដែល​ទំនង​ជា​ការ​ផ្លាស់​ប្តូរ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ទៀត​ដែលប៉ះ​ពាល់​ដល់​ទីផ្សារ​ដោះដូរ​កីឡាករ​នៅ​រដូវ​ក្តៅ ហើយវា​បាន​បញ្ជាក់កាលពី​ថ្ងៃ​ចន្ទ គឺ​ Paulo Dybala នឹងមិនបន្តកុងត្រាជាមួយ Juventus ទេ។

កិច្ចប្រជុំមួយបានធ្វើឡើងកាលពីថ្ងៃចន្ទ ដើម្បីព្យាយាមស្វែងរកដំណោះស្រាយរវាងភាគីទាំងពីរ ប៉ុន្តែ Pavel Nedved និង Juventus មិនអាចស្វែងរកចំណុចរួមជាមួយអ្នកតំណាងរបស់ Dybala​ ឡើយ​ នេះយោងតាមប្រភព MARCA ។

សំរាប់កិច្ចព្រមព្រៀងដែល Dybala ចង់បាន គឺសម្រាប់តម្លៃពលកម្មចំនួន ៨លានអឺរ៉ូក្នុងមួយឆ្នាំ ជាមួយនឹងទឹកប្រាក់ចំនួន ២លានអឺរ៉ូបន្ថែមទៀត ដែលអាចសម្រេចបាន តាមរយៈការលេងលើទីលានជាក់ស្តែង។ 

ទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងនេះ ត្រូវបានច្រានចោលដោយ Juventus ហើយការផ្តល់ជូនចុងក្រោយរបស់ពួកគេទៅកាន់កីឡាកររូបនេះ​ គឺជាកិច្ចព្រមព្រៀងដែលមានតម្លៃ ៧លានអឺរ៉ូក្នុងមួយឆ្នាំ ប៉ុន្តែសម្រាប់តែ ៣ឆ្នាំប៉ុណ្ណោះ ដែលតិចជាងចំនួនដែល Dybala ចង់បាន៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង