ព្យាករណ៍គូ Tottenham vs Leicester ការប្រកួតក្របខណ្ឌ Premier League

ការប្រកួតក្របខណ្ឌ Premier League ថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២៥ ដែលជាជំនួបរវាង Tottenham និង Leicester នៅកីឡដ្ឋាន Tottenham Hotspur។ 

ប្រកួតចាញ់ Liverpool, Nottingham Forest, Newcastle, Arsenal និង Everton នាពេលថ្មីៗនេះ បានធ្វើឱ្យ Spur ធ្លាក់ទៅឈរនៅលេខរៀងទី១៥ ក្នុងតារាង Premier League។

ប្រសិនជាចាញ់ក្នុងផ្ទះក្រោមថ្វីជើង Leicester City នៅសប្តាហ៍នេះទៀត ច្បាស់ណាស់ថា តំណែងរបស់លោក Ange Postecoglou អាចនឹងរងសំពាធជាក់ជាមិនខាន ហើយ Spurs ក៏កាន់តែពិបាកថែមមួយកម្រិតទៀត។

ចំណែកឯ Leicester City នៅតែស្ថិតក្នុងតំបន់កាត់ចោល បន្ទាប់ពីប្រកួតចាញ់ជាលើកទី៧ ជាប់ៗគ្នា បើទោះបីជាមានវត្តមានអ្នកចាត់ការ Ruud van Nistelrooy បានមកដល់កីឡដ្ឋាន King Power ក៏ដោយ ហើយលទ្ធផលក៏មិនមានការផ្លាស់ប្តូរនោះទេ។ 

Leicester City ឥឡូវនេះប្រកួតឈ្នះតែ ១ប្រកួងគត់ ក្នុងចំណោម ១៤ប្រកួតកន្លងមក នោះគឺជាជ័យជំនះ ៣-១ ក្នុងផ្ទះលើ West Ham ប៉ុន្តែក្នុងនោះចាញ់មិនតិចជាង ១១ប្រកួតឡើយ។

ការព្យាករណ៍ : ចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនបានកើតឡើងក្នុងជំនួបរវាង Spurs និង Leicester City ៦ប្រកួតចុងក្រោយ ប៉ុន្តែ Spurs មើលទៅទំនងជាឈ្នះក្នុងជំនួបនេះ។
 
ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ ក្រុមទាំងស៊ុតបញ្ចូលទីគ្នា។ Correct Score: Tottenham ឈ្នះ & Over 3.5 គ្រាប់៕

ព័ត៌មានទាក់ទង

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួត La Liga: Real Oviedo vs Real Madrid​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ព្យាករណ៍ការប្រកួតរវាង Fulham vs Manchester United​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង