Chelsea បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារ Aaron Anselmino របស់ Boca Juniors

កីឡាករវ័យ ១៩ឆ្នាំរូបនេះ បានចុះកិច្ចសន្យារយៈពេល ៧ឆ្នាំ នៅកីឡដ្ឋាន Stamford Bridge ប៉ុន្តែនឹងត្រូវបន្តខ្ចីជើងនៅក្លឹបរបស់ អាហ្សង់ទីន សម្រាប់រដូវកាល ២០២៤-២៥ ដែលជាផ្នែកនៃកិច្ចព្រមព្រៀង។

Aaron Anselmino បានបង្ហាញខ្លួនជាលើកដំបូងឱ្យ Boca Juniors ក្នុងខែមិថុនា ឆ្នាំ២០២៣ ហើយបានបង្ហាញខ្លួនសរុបចំនួន ១០ប្រកួត។ Anselminino បានចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីនៅខែមករាឆ្នាំ២០២៤ ដែលចងរូបគាត់ជាមួយក្លឹបរហូតដល់ឆ្នាំ២០២៨។

គិតមកទល់ពេលនេះ Chelsea បានចំណាយទឹកប្រាក់ប្រហែល ១១៥លានផោន លើខ្សែបម្រើ Kiernan Dewsbury-Hall, Renato Veiga និង Omari Kellyman រួមទាំងអ្នកចាំទី Filip Jorgensen ខ្សែការពារ Tosin Adarabioyo និង Caleb Wiley ខ្សែបម្រើស្លាប Estevao Willian និងខ្សែប្រយុទ្ធ Marc Guiu។

ទឹកប្រាក់ប្រហែល ៩០លានផោន ត្រូវបានប្រមូលមកវិញតាមរយៈការលក់ Ian Maatsen, Lewis Hall និង Omari Hutchinson ខណៈដែល Conor Gallagher ត្រូវបានគេរំពឹងថា នឹងចូលរួមជាមួយ Atletico Madrid ក្នុងតម្លៃ ៣៣លានផោន។

ក្រុមតោខៀវកំពុងស្ថិតក្នុងទីផ្សារទិញខ្សែប្រយុទ្ធ ហើយចាប់អារម្មណ៍លើខ្សែប្រយុទ្ធ Samu Omorodion របស់ Atletico Madrid ផងដែរ។

Chelsea ចាប់ផ្តើមយុទ្ធនាការ Premier League ២០២៤-២៥ របស់ពួកគេទល់និងក្រុមជើងឯក Manchester City នៅថ្ងៃទី១៨ ខែសីហា៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង