Salernitana នឹងធ្វើដំណើរទៅកាន់កីឡដ្ឋាន Allianz នៅថ្ងៃអាទិត្យនេះ ដើម្បីធ្វើការប្រកួតជាមួយនឹងក្រុមម្ចាស់ផ្ទះ Juventus ។
ស្ថិតិប្រាំមួយប្រកួត Juventus គឺ DWWWWL
Juventus នឹងស្វែងរកការធ្វើឱ្យប្រសើរឡើងជាងការប្រកួតចុងក្រោយរបស់ពួកគេ បន្ទាប់ពីបានចាញ់ក្នុងការប្រកួត Champions League 0-3 ដោយក្រុម Villarreal ។
មកមើលក្នុងការប្រកួតរបស់ក្រុម Juventus មិនដែលចាញ់ទាល់តែសោះក្នុងការប្រកួតក្នុងដីសំរាប់៧ប្រកួតចុងក្រោយរបស់ពួកគេ។
ស្ថិតិប្រាំមួយប្រកួត Salernitana
សំរាប់ការប្រកួតចុងក្រោយរបស់ក្រុម Salernitana លទ្ធផលបានត្រឹមស្មើ 2-2 ក្នុងការប្រកួតជាមួយក្រុម Sassuolo ។
មកមើលក្នុងការប្រកួតរបស់ក្រុម Salernitana គឺមិនបានឈ្នះការប្រកួតក្រៅផ្ទះឡើយសំរាប់ 3 ប្រកួតចុងក្រោយ។
ការប្រកួតចុងក្រោយរវាងក្រុមទាំងនេះគឺការប្រកួតនៅថ្ងៃទី 15 និងនៅថ្ងៃទី 30/11/2021 ដែលលទ្ធផលចុងក្រោយគឺ Salernitana 0-2 Juventus ។
សំរាប់ការទស្សន៍ទាយ
យើងអាសន្និដ្ឋានថា Salernitana ត្រូវតែមានចិត្តចង់ស្វែងរកការបំប៉ោងសំណាញ់ទីលើក្រុម Juventus បើផទោះបីជាមិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីគេចឱ្យផុតពីការបរាជ័យក៏ដោយ។
យើងអាចមើលឃើញការប្រកួតនេះ នឹងការទទួលជ័យជម្នះដោយលទ្ធផល 2-1 សម្រាប់ក្រុម Juventus នៅពេលដែលសំឡេងកញ្ចែបញ្ចប់ 90 នាទីត្រូវបានបានផ្លុំឡើង៕