ព្យាករណ៍គូ អាល្លឺម៉ង់ vs ដាណឺម៉ាក ម៉ោង២រំលងអាធ្រាត្រ

ការប្រកួត Euro 2024 វគ្គ ១៦ ក្រុមចុងក្រោយ រាត្រីថ្ងៃសៅរ៍ ទី២៩ ខែមិថុនានេះ ដែលជាជំនួបរវាង អាល្លឺម៉ង់ និង ដាណឺម៉ាក នៅកីឡដ្ឋាន BVB Stadion Dortmund ។

អាល្លឺម៉ង់ ឈានចូលមកក្នុងវគ្គនេះដោយនាំមក ជាមួយលទ្ធផលការប្រកួតមិនដែលចាញ់ ៧ប្រកួតជាប់ៗគ្នា ដែលរួមមាន ប្រកួតឈ្នះ ៥ប្រកួត និងស្មើ ២ប្រកួត។ 

ចាប់តាំងពីប្រកួតចាញ់ ៤ប្រកួតក្នុងចំណោម ៥ប្រកួត ចាប់ពីចុងខែមីនា ដល់ខែកញ្ញាឆ្នាំមុន អាឡឺម៉ង់ ប្រកួតចាញ់តែ ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១២ប្រកួតជាបន្តបន្ទាប់ នៅទូទាំងការប្រកួតទាំងអស់ ដោយប្រកួតឈ្នះ ៧ប្រកួត។

ចំណែកឯ ដាណឺម៉ាក ក៏បាននាំយកនូវទម្រង់លេងមិនដែលចាញ់ ៧ ប្រកួតជាប់ៗគ្នាផងដែរឡើងមកកាន់វគ្គ ១៦ ក្រុមចុងក្រោយ នេះ ដោយឈ្នះ ៣ ប្រកួត និងស្មើ ៤ ប្រកួត។

អ្វីដែលសំខាន់បង្ហាញថា ដាណឺម៉ាក ប្រកួតចាញ់តែ ១ ប្រកួតគត់ក្នុងចំណោមការប្រកួតអន្តរជាតិ ១៥ ប្រកួតកន្លងមកនៅទូទាំងការប្រកួតទាំងអស់ ដែលក្នុងនោះប្រកួតឈ្នះមានចំនួន ៩ ប្រកួត។ 

ការព្យាករណ៍ : អាឡឺម៉ង់ មិនស្គាល់ចាញ់សោះក្នុងចំណោមជំនួប ៤ប្រកួតចុងក្រោយទល់និង ដាណឺម៉ាក ដោយឈ្នះតែ ១ប្រកួតគត់ និងស្មើ ៣ប្រកួតផ្សេងទៀត ប៉ុន្តែ អាឡឺម៉ង់ ដែលជាប្រទេសម្ចាស់ផ្ទះ ហាក់ដូចជាមានប្រៀបជាងសម្រាប់ការប្រកួត Euro នេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ អាឡឺម៉ង់ ឈ្នះ ជាមួយនឹងគ្រាប់បាល់ ២-១៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង