ព្យាករណ៍គូ ហ្សកហ្ស៊ី vs ព័រទុយហ្គាល់ ម៉ោង២រំលងអាធ្រាត្រ

ការប្រកួត Euro 2024 ថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដែលជាជំនួបរវាង ហ្សកហ្ស៊ី និង ព័រទុយហ្គាល់ នៅកីឡដ្ឋាន Arena AufSchalke។

មកទល់ពេលនេះ ហ្សកហ្ស៊ី មានត្រឹមតែមួយពិន្ទុប៉ុណ្ណោះក្នុងពូល ដោយសារលទ្ធផលប្រកួតស្មើ ១-១ ជាមួយ សាធារណរដ្ឋឆេក បន្ទាប់ពីប្រកួតចាញ់ តួ ក គី ៣-១ ក្នុងជុំទី។ ឥឡូវត្រូវជួបក្រុមឈរកំពូលតារាង ពូល F គឺ ព័រទុយហ្គាល់ ក្នុង ការប្រកួតជុំទី៣ ដែលជាការប្រកួតចុងក្រោយ នៃវគ្គចែកពូល។ 

អ្វីដែលសំខាន់បង្ហាញថា ហ្សកហ្ស៊ី ប្រកួតឈ្នះតែ ៥ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១២ ប្រកួតចុងក្រោយ ដែលរាប់បញ្ចូលទាំងប្រកួតចាញ់ ៥ប្រកួតផងដែរ ខណៈដែលចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើន Over ២.៥ គ្រាប់បានកើតឡើង ៨ ប្រកួត ក្នុងចំណោម ១២ប្រកួតចុងក្រោយនេះ។ 

ចំណែកឯ ព័រទុយហ្គាល់ បានចាប់ផ្តើមការប្រកួតវគ្គជម្រុះ Euro 2024 ដ៏ជោគជ័យ ហើយបន្តដំណើរយ៉ាងសប្បាយរីករាយ ក្រោមការដឹកនាំរបស់លោក Roberto Martinez ខណៈដែលបច្ចុប្បន្នកំពុងឈរនៅលើកំពូលតារាងនៃពូល F ដោយមាន ៦ ពិន្ទុក្នុងដៃបន្ទាប់ពីឈ្នះការប្រកួតបើកឆាកទាំងពីរប្រកួត។ 

ជាការពិតណាស់ ព័រទុយហ្គាល់ បានប្រកួតឈ្នះ ១៥ ប្រកួតក្នុងចំណោមការប្រកួតអន្តរជាតិ ១៧ ប្រកួតចុងក្រោយ ហើយចាញ់តែ ២ ប្រកួតប៉ុណ្ណោះ។ លើសពីនេះទៅទៀត មិនតិចជាង ១២ប្រកួតឡើយ ក្នុងចំណោម ១៧ ប្រកួតចុងក្រោយនេះ ដែលបញ្ចប់ការប្រកួតដោយមានចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី៣ គ្រាប់ឬច្រើនជាងនេះ។

ការព្យាករណ៍ : ហ្សកហ្ស៊ី និង ព័រទុយហ្គាល់ ធ្លាប់ជួបគ្នាតែម្តងគត់ក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីឆ្នាំ២០០៨ ដែលព័រទុយហ្គាល់ ឈ្នះ ហ្សកហ្ស៊ី ២-០។ ហើយទោះបីជាយ៉ាងណាក៏ដោយ ក៏កម្រិត រវាងប្រទេសទាំងពីរមានភាពខុសប្លែកគ្នាតាំងពីពេលនោះមក ដែលចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីពីរបីគ្រាប់ និងជ័យជំនះសម្រាប់ ព័រទុយហ្គាល់ គួរតែជាជម្រើសដ៏ល្អនៅក្នុងការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ ព័រទុយហ្គាល់ ឈ្នះ ជាមួយលទ្ធផល ព័រទុយហ្គាល់ ២-១ ហ្សកហ្ស៊ី៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង