ព្យាករណ៍គូ ហូឡង់ vs បារាំង ម៉ោង២រំលងអាធ្រាត្រនេះ

ការប្រកួត Euro 2024 ថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ ដែលជាជំនួបរវាង ហូឡង់ និង បារាំង នៅកីឡដ្ឋាន Leipzig Stadium។

ទាំង ហូឡង់ និង បារាំង បានចាប់ផ្តើម ការប្រកួតបើកឆាក Euro 2024 ដោយឈ្នះដូចគ្នា ដូច្នេះប្រទេសទាំងពីរមានបីពិន្ទុដូចគ្នាក្នុងពូល D។

ហូឡង់ អាចនឹងសប្បាយចិត្តបើទោះបីជាអាចយកបានត្រឹមតែមួយពិន្ទុពីការប្រកួតនេះ ហើយប្រើឱកាសយកបីពិន្ទុក្នុងជំនួបទល់និង អូទ្រីស ដែលជាការប្រកួតចុងក្រោយនៃវគ្គចែកពូល។

ប្រកួតឈ្នះ ៩ ប្រកួតក្នុងចំណោមការប្រកួតអន្តរជាតិ ១១ប្រកួតចុងក្រោយផ្តល់ឱ្យ ហូឡង់ នូវឱកាសទប់ទល់និង បារាំង ដើម្បីទទួលបានអ្វីមួយពីការប្រកួតនេះ។

ចំណែកឯ បារាំង បច្ចុប្បន្នបានឈរនៅទីតាំងដ៏ខ្លាំងមួយ ដើម្បីឆ្លងផុតពីវគ្គចែកពូលទៅកាន់វគ្គចាញ់ធ្លាក់។ បន្ទាប់ពីចាញ់ អាហ្សង់ទីន ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតបាល់ទាត់ពិភពលោកនៅ ហ្កាតា ឆ្នាំ ២០២២ ដោយការស៊ុតបាល់ប៉េណាល់ទីមក បារាំង នឹងធ្វើឱ្យបានល្អប្រសើរជាងមុនមួយកំរិតទៀត នៅក្នុងការប្រកួត Euro 2024។

លើសពីនេះ បារាំង ប្រកួតចាញ់តែ ២ ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតអន្តរជាតិ ១៥ប្រកួតចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់ ហើយជាមួយនឹងខ្សែប្រយុទ្ធ Mbappe ព្រមទាំងមានជំនួយពី Dembele នៅជួរមុខ ក្រុមរបស់លោក Didier Deschamps យ៉ាងហោចណាស់ ក៏គួរតែអាចបំប៉ោងសំណាញ់ទីគូប្រកួតបាន នៅក្នុងជំនួបនេះ។

ការព្យាករណ៍ : ទាំង ហូឡង់ និង បារាំង ចាប់ផ្តើម Euro 2024 ដោយឈ្នះដូចគ្នា ហើយក្រុមទាំងពីរអាចវាយបកគ្នាទៅវិញទៅមក ដែលអាចជាជំនួបដ៏តឹងតែងមួយ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ ស្មើ  Correct Score: ១-១៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង