ការប្រកួត Euro 2024 ថ្ងៃសៅរ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៤ ដែល ជាជំនួបរវាង Hungary និង Switzerland នៅកីឡដ្ឋាន Cologne។
Hungary មិនស្គាល់ចាញ់សោះក្នុងវគ្គជម្រុះក្នុងពូល G ដោយឈ្នះ ៥ ប្រកួត និងស្មើ ៣ ប្រកួត បញ្ចប់ដោយឈរនៅកំពូលតារាង មាន ៤ពិន្ទុពីលើក្រុមឈរលេខ២ Serbia។
ការប្រកួតមិត្តភាពអន្តរជាតិនាពេលថ្មីៗនេះ ដែលបានឃើញថា Hungary ប្រកួតចាញ់ Republic of Ireland ក្នុងលទ្ធផល ២-១ ក្រៅដី ក៏ប៉ុន្តែ Hungary កន្លងមកបានប្រមូលលទ្ធផលយ៉ាងរឹងមាំ ដោយមិនស្គាល់ចាញ់សោះ ១៤ ប្រកួតជាប់ៗគ្នានៅទូទាំងការប្រកួតទាំងអស់។
ស្រដៀងគ្នាទៅនឹងប្រទេស Hungary ដែរនោះ Switzerland នាំមកនូវលទ្ធផលដ៏រឹងមាំមួយឈានចូលការប្រកួត Euro នេះ ខណៈដែលក្រុមរបស់លោក Murat Yakin ប្រកួតចាញ់តែ ១ ប្រកួតគត់ ក្នុងចំណោម ១៣ ប្រកួតចុងក្រោយនៅលើឆាកអន្តរជាតិទូទាំងការប្រកួតទាំងអស់។ ក៏ប៉ុន្តែ ក្នុងចំណោម ១៣ ប្រកួតនេះ Switzerland ប្រកួតឈ្នះតែ ៦ ប្រកួតប៉ុណ្ណោះ។
ហើយលទ្ធផលសរុបនៅក្នុងវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតជើងឯកទ្វីបអឺរ៉ុបមុនៗ Switzerland ប្រកួតឈ្នះត្រឹមតែ ៤ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៨ ប្រកួតកន្លងមកនៅក្នុងការប្រកួតនេះ។
ការព្យាករណ៍ : Switzerland ធ្លាប់ប្រកួតឈ្នះ Hungary ក្នុងជំនួប ៣ ប្រកួតចុងក្រោយជាប់ៗគ្នា ប៉ុន្តែវាអាចជារឿងមួយផ្ទុយដែលប្រឆាំងនឹង Hungary ដែលកំពុងមានទម្រង់លេងដ៏រឹងមាំ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Switzerland ឈ្នះ៕