Manchester United បានបញ្ជាក់ពីការចាកចេញរបស់កីឡាករចំនួន ៧នាក់

ទាំង Anthony Martial និង Raphael Varane បានបញ្ជាក់រួចហើយថា ពួកគេនឹងចាកចេញបន្ទាប់ពីបញ្ចប់ នៃកិច្ចសន្យារៀងៗខ្លួន។ ក៏ដូចជា ខ្សែការពារ Brandon Williams ដែលបានចូលលេងក្នុងក្រុមឈុតធំក្រោមការដឹកនាំរបស់ Ole Gunnar Solskjaer ក្នុងឆ្នាំ២០១៩ ដែលបានខ្ចីជើងនៅ Ipswich Town ពេញមួយរដូវកាលមុន។ 

Jonny Evans ដែលបានត្រលប់មកក្លឹបវិញកាលពីឆ្នាំមុនកំពុងពិភាក្សាលើកិច្ចសន្យាថ្មី ក៏ដូចជាអ្នកចាំទីជើងចាស់ Tom Heaton ។ 

Mason Greenwood ត្រូវបានគេដាក់បញ្ចូលក្នុងបញ្ជីកីឡាករ ដែលត្រូវរក្សាទុក ដែលកុងត្រាជាមួយ United បន្តរហូតដល់ឆ្នាំ២០២៥។

Omari Forson ដែលបានបង្ហាញខ្លួនជាលើកដំបូង ក្រោមការដឹកនាំរបស់លោក Erik ten Hag នៅដើមឆ្នាំនេះ ត្រៀមខ្លួនចាកចេញពីក្លឹបនៅពេលដែលកិច្ចសន្យារបស់គាត់ ផុតកំណត់នៅចុងខែនេះ។

United ក៏បានបញ្ជាក់ផងដែរថា Charlie McNeil, Marcus Lawrence និង Kie Plumley ក៏នឹងចាកចេញពីក្លឹប រួមជាមួយនិងគ្រូបង្វឹកកីឡាករអាយុក្រោម ២១ ឆ្នាំ Tom Huddlestone ផងដែរ។ 

Kobbie Mainoo, Alejandro Garnacho និង Rasmus Hojlund ត្រូវបានគេរាយការណ៍ថាជាកីឡាករដែលនៅក្នុងក្រុម ហើយចាត់ទុកថា មិនត្រូវបានដាក់លក់ជាដាច់ខាត៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង