Arsenal ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាប Viktor Tsygankov របស់ Girona

Viktor Tsygankov ទទួលបានការចាប់អារម្មណ៍ពីក្លឹបកំពូលៗជាច្រើន នៅអឺរ៉ុប បន្ទាប់ពីបញ្ចប់រដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ជាមួយ Girona ដែលគាត់បានស៊ុតបញ្ចូលទី ៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ៧ដង ក្នុងការបង្ហាញខ្លួន ៣០ ប្រកួតកុងលីគ La Liga ដោយដើរតួយ៉ាងសំខាន់ ក្នុងការឱ្យក្លឹមមានឈ្មោះចូលរួមប្រកួតក្របខ័ណ្ឌ Champions League។

Girona ដែលហាក់ដូចជាក៏ចង់រក្សាតារាឆ្នើមរូបនេះ គឺបើកចំហចំពោះការចរចាណាមួយ ប៉ុន្តែរំពឹងថា នឹងមានការផ្តល់ជូនយ៉ាងសាកសម្ភសម្រាប់ Tsygankov ដែលមានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ ២០២៧។ 

នាយកកីឡារបស់ក្លឹបលោក Quique Cárcel បាននិយាយជាសាធារណៈថា "យើងបើកចំហរក្នុងការទទួលយកការផ្តល់ជូនដែលសំខាន់ៗ” ដោយធ្វើការពិចារណាលើការផ្ទេរ ប្រសិនបើទទួលបានតម្លៃត្រឹមត្រូវ។

លក្ខខណ្ឌទិញដាច់របស់ Tsygankov មានតម្លៃ ៣០លានអឺរ៉ូ ដែលជាតួលេខមួយដែលនឹងមិនមែនជាបញ្ហាសម្រាប់ Arsenal នោះទេ។ វត្តមានរបស់ក្រុមកាំភ្លើងធំនៅក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយអាចបង្ហាញថាជាការទាក់ទាញដ៏សំខាន់មួយសម្រាប់ Tsygankov ដែលបំណងប្រាថ្នារបស់គាត់គឺការលេងនៅក្នុងការប្រកួតកំពូលរបស់អឺរ៉ុប។

អ្នកចាត់ការរបស់ Arsenal លោក Mikel Arteta ត្រូវបានគេរាយការណ៍ថាជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះ Tsygankov ដោយជឿជាក់ថាកីឡាករអ៊ុយក្រែនរូបនេះ នឹងជាប្រយោជន៍ដ៏មានតម្លៃ បន្ថែមទៀតសម្រាប់ក្រុមរបស់លោក៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង