Cristiano Ronaldo ទាក់ទងទៅកីឡាករ Manchester United ម្នាក់ឲ្យប្តូរទៅលេងនៅអារ៉ាប៊ីសាអូឌីត

Cristiano Ronaldo កំពុងចូលរួមយ៉ាងសកម្ម ដើម្បីជំរុញការដោះដូរកីឡាកររដូវក្ដៅរបស់ Al Nassr។ Ronaldo កំពុងព្យាយាមបញ្ចុះបញ្ចូលខ្សែបម្រើ Casemiro របស់ Manchester United ឱ្យមកចូលរួមជាមួយខ្លួននៅ អារ៉ាប៊ីសាអូឌីត ។ 

កីឡាករអន្តរជាតិព័រទុយហ្កាល់រូបនេះ ត្រូវបានគេរាយការណ៍ថា បានស្នើ និងជំរុញឱ្យក្លឹប Al Nassr ធ្វើការចុះហត្ថលេខានាំយកកីឡាករបន្ថែមទៀតនៅរដូវក្តៅនេះ ដោយ 'CR7' ខ្លួនគាត់ឥឡូវនេះ ទទួលខុសត្រូវចំពោះការទាក់ទងកីឡាករផ្ទាល់។ បន្ទាប់ពី Al Nassr បានរងបរាជ័យ ដោយការបាល់ប៉េណាល់ទីកាត់សេចក្តី ចាញ់ Al Hilal ដោយលទ្ធផល ៥-៤ ក្នុងវគ្គផ្តាច់ព្រ័ត្រ King Cup របស់ប្រទេសអារ៉ាប៊ីសាអូឌីត។ 

យោងតាមសារព័ត៌មាន Marca បានឱ្យដឹងថា Casemiro ត្រូវបានអតីតមិត្តរួមក្រុម Real Madrid ទាក់ទងរួចទៅហើយ។ កីឡាករសញ្ជាតិប្រេស៊ីល បានជួបការលំបាកសម្រាប់រដូវកាលទី២ នៅក្នុងប្រទេសអង់គ្លេស ទាំងទម្រង់លេង និងកាយសម្បទារបស់គាត់ ហើយបានខកខានការប្រកួតឈ្នះវគ្គផ្តាច់ព្រ័ត្រពាន FA Cup ផងដែរ។

Casemiro មិនមែនជាកីឡាករតែម្នាក់គត់ដែល Ronaldo កំពុងព្យាយាមនាំមកលេងជាមួយខ្លួននោះទេ។ ប៉ុន្តែប្រធានក្រុម Nacho Fernandez ដែលបានលើកពាន Champions League លើកទី១៥ ជាមួយ Real Madrid កាលពីថ្ងៃសៅរ៍ ក៏នឹងត្រូវផុតកុងត្រាជាមួយក្លឹបនៅរដូវក្តៅនេះផងដែរ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង