លោក Pep Guardiola បានបន្ទោសខ្លួនឯងចំពោះការចាញ់ Manchester United ក្នុងវគ្គផ្តាច់ព្រ័ត្រ FA CUP

លោក Pep Guardiola បានដាក់បន្ទុកទាំងស្រុងមកលើខ្លួនឯង បន្ទាប់ពី Manchester City ប្រកួតចាញ់ Manchester United ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup នៅកីឡដ្ឋាន Wembley ដោយមិនបន្ទោសលើកីឡាកររបស់គាត់ឡើយ។

នៅក្នុងសន្និសីទសារព័ត៌មានក្រោយពេលបញ្ចប់ការប្រកួត ដែលត្រូវបានសួរថា តើការលេងមិនបានល្អរបស់ City គឺត្រូវស្តីបន្ទោសចំពោះការបរាជ័យនេះ លោក Guardiola បានឆ្លើយតបថា "ទេ វាគឺជាការសម្រេចចិត្តរបស់ខ្ញុំ ដែលធ្វើឱ្យពួកយើងខាតបង់ ហើយពួកយើងមិនស្ថិតក្នុងទីតាំងដែលត្រឹមត្រូវ ដើម្បីវាយបក United នោះទេ។ "វាគឺជាកំហុសរបស់ខ្ញុំ - ដែលរៀបផែនការហ្គេមមិនល្អ។"

លោក Guardiola បាននិយាយថា ៖ "កីឡាករគ្រប់គ្នាដឹងថាមកពីមូលហេតុអ្វី។" "បច្ចេកទេសលេងវាមិនល្អទេ។ ខ្ញុំមានអារម្មណ៍ថា វាមិនល្អទេថ្ងៃនេះ។" “អ្នកមានគម្រោងលេងហ្គេមសម្រាប់មុខតំណែងផ្សេងៗគ្នា ក៏ប៉ុន្តែវាមិនដំណើរការទេ វាគឺបែបនេះហើយ។ “ដូចរាល់ដងនៅពេលដែលយើងប្រកួតជាមួយ United យើងគ្រប់គ្រងបានច្រើន ឬតិច ហើយជាធម្មតាយើងស៊ុតបញ្ចូលទីក្នុងតង់ទីពីរ ប៉ុន្តែយើងមិនអាចធ្វើវាបាននោះទេ៕”

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង