ក្រុមហ៊ុនបានប្រកាសពីការប្តូរម៉ាកយីហោ កាលពីថ្ងៃអង្គារជាមួយនឹង Blaugrana ក៏បានកំណត់ម៉ាកយីហោ នៅលើអាវរបស់ពួកគេផងដែរ។
Barcelona នឹងប្តូរឈ្មោះកីឡដ្ឋានរបស់ពួកគេទៅជា "Spotify Camp Nou" ដែលជាផ្នែកមួយ នៃភាពជាដៃគូសហការជាមួយយក្សស្ទ្រីម នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានកាលពីថ្ងៃអង្គារ។
ភាពជាដៃគូនេះ ក៏រួមបញ្ចូលផងដែរ នូវសិទ្ធិដាក់ឈ្មោះនៅផ្នែកខាងមុខ នៃអាវក្រុមកីឡាករបុរស និងស្ត្រី និងអាវហ្វឹកហាត់ដែលចាប់ផ្តើមចាប់ពីរដូវកាល 2022-23។
អ្វីដែលបានគ្រោងទុក នៃភាពជាដៃគូ គឺស្ថិតនៅក្រោមការផ្តល់សច្ចាប័នពីសភាសមាជិក Barcelona ដែលនឹងប្រព្រឹត្តឡើងនៅដើមខែមេសានេះ៕ ប្រភព៖ Goal