ព្យាករណ៍គូ Tottenham vs Manchester City ថ្ងៃទី១៤ឧសភា

ការប្រកួត Premier League ថ្ងៃអង្គារ ទី១៤ ខែឧសភា ឆ្នាំ២០២៤ ដែល ជាជំនួបរវាង Tottenham និង Manchester City នៅកីឡដ្ឋាន Tottenham Hotspur។ 

Tottenham ប្រកួតចាញ់ ៤ ប្រកួតជាប់ៗគ្នា មុនពេលពេលប្រកួតឈ្នះ Burnley កាលពីសប្តាហ៍មុន។ ដោយនៅសល់តែពីរប្រកួតទៀតប៉ុណ្ណោះ ដូច្នេះ Tottenham ដឹងថាពួកគេត្រូវតែឈ្នះទាំងពីរប្រកួតនេះ ដើម្បីមានឱកាសដណ្តេីម យកដំែណងលេខ៤ ពី Aston Villa។

ទម្រង់លេង និងលទ្ធផលប្រកួតក្នុងទឹកដីកីឡដ្ឋាន Tottenham Hotspur របស់ពួកគេនៅតែបន្តល្អគួរឱ្យចាប់អារម្មណ៍ ខណៈដែល Tottenham ប្រកួតឈ្នះ ៩ប្រកួតក្នុងចំណោម ១១ប្រកួតចុងក្រោយក្នុងលីគ។

ចំណែកឯ Manchester City ប្រកួត ឈ្នះ ៧ប្រកួតចុងក្រោយ រួមជាមួយការស៊ុតបញ្ចូលទី ៤ គ្រាប់ឬច្រើនជាងនេះ ៦ ប្រកួតក្នុងចំណោម ៧ប្រកួតនេះ បង្ហាញថា ពួកគេអាចនឹងការពារដំណែងជើងឯងក្នុងរដូវកាលនេះ ។

Manchester City ប្រកួតមិនដែលចាញ់សោះ ២១ ប្រកួតជាប់គ្នាក្នុងប៉ុន្មានខែចុងក្រោយនេះ ដែលរួមបញ្ចូលទាំងប្រកួត ឈ្នះ ៩ ប្រកួតផងដែរ។

ការព្យាករណ៍ : ជំនួបកន្លងមករវាង Tottenham និង Manchester City ឈ្នះ ៣ ប្រកួតដូចគ្នា រួមជាមួយនឹងស្មើ ១ ប្រកួតក្នុងចំណោមជំនួប ៧ ប្រកួតចុងក្រោយ។ ប៉ុន្តែ Manchester City កំពុងតែឈានទៅរកការឈ្នះពានលីគម្តងទៀត ហើយពួកគេគួរតែអាចយកបីពិន្ទុពីការប្រកួតនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ Manchester City ឈ្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង