Borussia Dortmund ទម្លាក់ PSG ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League​ ជាលើកដំបូងក្នុងរយៈពេល១១ឆ្នាំ

បើទោះបីជាមានយុទ្ធនាការប្រកួតលីគក្នុងស្រុក ទទួលបានលទ្ធផលដ៏គួរឱ្យខកចិត្តក៏ដោយ ក៏ប៉ុន្តែ​ Borussia Dortmund គឺនៅសល់តែមួយប្រកួតទៀត ដើម្បីក្លាយជាម្ចាស់ជើងឯកអឺរ៉ុបជាលើកទីពីរ សម្រាប់ប្រវត្តិសាស្ត្ររបស់ក្លឹប។

ក្រុមរបស់លោក Edin Terzic បានបង្កើតទម្រង់លេងដ៏អស្ចារ្យ ដើម្បីផ្តួល Paris St-Germain ដោយលទ្ធផល ១-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរ កាលពីថ្ងៃអង្គារ ដែលលទ្ធផលឈ្នះសរុបទាំងពីរជើង Borussia Dortmund​ ឈ្នះ PSG ២-០។

Dortmund ដែល​ឈរនៅលេខ​៥ ក្នុង​តារាងក្រប​ខ័ណ្ឌ Bundesliga បានកក់កៅអីទៅកាន់វគ្គ​ផ្តាច់​ព្រ័ត្រ ​ដែលនឹងធ្វើឡើងនៅ​កីឡដ្ឋាន Wembley ថ្ងៃ​ទី១​ ខែ​មិថុនាខាងមុខនេះ​ ដែលពួកគេនឹង​ត្រូវ​ប៉ះ​ជាមួយក្រុមមកពីអាឡឺម៉ង់ដូចគ្នា Bayern Munich ឬ​ក៏ក្រុមម្ចាស់​ជើង​ឯក​អេស្ប៉ាញ Real Madrid​ ។ 

ខ្សែការពារ Mats Hummels គឺជាកីឡាកររកបានគ្រាប់បាល់តែមួយគត់នៅកីឡដ្ឋាន Parc des Princes មានអារម្មណ៍ថា ក្រុមរបស់ខ្លួនមានទំនុកចិត្តក្នុងការឈ្នះពាន Champions League ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៧​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង