ព្យាករណ៍គូ​ UCL រវាង Real Madrid vs Bayern Munich នៅម៉ោង២រំលងអាធ្រាត្រនេះ

ការប្រកួតក្របខណ្ឌ​ Champions League ជើងទី២​ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ ដែល​ Real Madrid នឹងត្រូវប្រកួតជាមួយ​ Bayern Munich នៅកីឡដ្ឋាន​​ Estadio Santiago Bernabéu​។ 

ជ័យជំនះ ៣-០ លើ Cadiz ក្នុងលីគ La Liga បានពង្រីកចំនួនការប្រកួតមិនស្គាល់ចាញ់របស់ Real Madrid នៅទូទាំងការប្រកួតទាំងអស់ដល់​ទៅ ២០ប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ ដែលរួមបញ្ចូលទាំងឈ្នះ ១៤​ ប្រកួត។

៧​ប្រកួតក្នុងចំណោម​ ១៤​ ប្រកួតខាងលើគឺជាជ័យជំនះនៅលើទឹកដីនៅឯកីឡដ្ឋាន Estadio Santiago Bernabéu។ ខណៈដែលចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនក៏មាននៅក្នុង ២០ ប្រកួតចុងក្រោយនេះផងដែរ ដែល ១១​ ប្រកួតនៃការប្រកួតទាំងនេះ បញ្ចប់ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា​។ 

Bayern Munich មិនត្រឹមតែខកខានទទួលអត្ថប្រយោជន៍មុននឹងឈានចូលការប្រកួតជើងទី២ ក្នុងទីក្រុង Madrid កាលពីយប់ថ្ងៃពុធនេះទេ បន្ទាប់ពីត្រូវបាន Real Madrid តាមស្មើ ២-២ ក្នុងជើងទី១កាលពីសប្តាហ៍មុននៅកីឡដ្ឋាន Allianz Arena ប៉ុន្តែ Bayern Munich ក៏បានទទួលរងនូវលទ្ធផលដ៏គួរឱ្យខកចិត្តជាខ្លាំងផងដែរ ដោយចាញ់ Stuttgart ៣-១ ក្រៅដីក្នុងលីគ Bundesliga កាលពីចុងសប្តាហ៍។ 

ជាការពិតណាស់ Bayern Munich បានបង្កើតលទ្ធផលមិនស៊ីសង្វាក់គ្នាមួយចំនួន នៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលក្រុមរបស់លោក Thomas Tuchel ប្រកួតឈ្នះតែ ៤​ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ៩ ប្រកួតចុងក្រោយ។

ការព្យាករណ៍​ :​ រាល់ជំនួប​ ៦​ ប្រកួតចុងក្រោយរវាង Real Madrid និង Bayern Munich បញ្ចប់ដោយលទ្ធផលក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។ 

ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះ គឺ​ ស្មើ​ ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង