ព្យាករណ៍គូ​ UCL រវាងក្រុម PSG vs Borussia Dortmund

ការប្រកួតក្របខណ្ឌ​ Champions League ជើងទី២​ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ដែល​ PSG នឹងត្រូវប្រកួតជាមួយ​ Borussia Dortmund នៅកីឡដ្ឋាន​​ Parc des Princes ។ 

PSG បានប្រកួតចាញ់ ១-០ ក្រៅដី នៅលើទឹកដីរបស់ Borussia Dortmund ក្នុងជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្របខណ្ឌ Champions League ជាមួយនឹងគូប្រជែងនៅអាល្លឺម៉ង់។ មុន​ពេល​ប្រកួតចាញ់​ Borussia Dortmund ១-០ PSG បាន​ត្រឹមប្រកួតស្មើជាមួយ Le Havre ៣-៣ នៅ​ក្នុងផ្ទះ។

លទ្ធផលប្រកួតថ្មីៗនេះ បានឱ្យឃើញថា PSG ភ្លាត់ស្នៀតក្នុងការប្រកួតមួយចំនួន ខណៈដែលក្រុមរបស់លោក Luis Enriques ប្រកួតឈ្នះតែ​ ៣​ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម​ ៧​ ប្រកួតចុងក្រោយ នៅទូទាំងការប្រកួតទាំងអស់ ហើយប្រកួតឈ្នះតែ​ ៣​ប្រកួតប៉ុណ្ណោះ ក្នុងចំណោម​ ៨​ប្រកួតចុងក្រោយ នៅលើទឹកដីកីឡដ្ឋាន​ Parc des Princes​ ។ 

Borussia Dortmund រក​ឃើញ​រកឃើញថា ពួកគេនៅ​សល់​តែ ៩០​ នាទី​ប៉ុណ្ណោះ ដើម្បីឡើងទៅវគ្គ​ផ្តាច់ព្រ័ត្រ​ Champions League រដូវ​កាល​នេះ។​ អ្វី​ដែល​ឆ្លើយតបដ៏​ល្អ​ប្រសើរ​ឈានចូល​ក្នុង​ការប្រកួតនៅទីក្រុង​ប៉ារីសនេះ គឺការ​ប្រកួត​ឈ្នះ​ Augsburg ៥-១ ក្នុង​លីគកំពូល​របស់​អាល្លឺម៉ង់​កាលពី​ចុង​សប្តាហ៍។

Borussia Dortmund បាន​ប្រកួតឈ្នះ​ ៤​ ប្រកួតក្នុង​ចំណោម​ ៨​ ប្រកួតបន្ត​បន្ទាប់​នៅទូទាំងការ​ប្រកួត​ទាំង​អស់​ ប៉ុន្តែបានប្រកួតចាញ់​ ៣​ ប្រកួតក្នុង​ចំណោម​ ៨​ ប្រកួតនេះ។​ ខណៈ​ដែល​ ៥​ ប្រកួតក្នុង​ចំណោម​ការ​ប្រកួត​ទាំង​៨នេះ​លទ្ធផលបញ្ចប់ដោយមានគ្រាប់​បាល់​ស៊ុតបញ្ចូលទី​ Over ២.៥​  គ្រាប់ផង​ដែរ​។

ការព្យាករណ៍​ :​ ទាំង PSG និង Borussia Dortmund សុទ្ធតែមានសមត្ថភាពស៊ុតបញ្ចូលទីច្រើន ហើយ​ PSG ត្រូវតែឈ្នះ​ ប្រសិនបើពួកគេចង់ទទួលបានកៅអីទៅកាន់​វគ្គផ្តាច់ព្រ័ត្រ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ PSG ឈ្នះ​ និង​ Over ២.៥​ គ្រាប់​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង