ព្យាករណ៍គូ​ Liverpool vs Tottenham ថ្ងៃទី៥ឧសភា

ការប្រកួត​ ​Premier League ថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤ ដែល​ Liverpool នឹងត្រូវប្រកួតជាមួយ​ Tottenham នៅកីឡដ្ឋាន​​ Anfield ។ 

ការដេញថ្លៃដណ្តើមពានរបស់ Liverpool មានការធ្លាក់ចុះនៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលប្រកួតឈ្នះតែ​ ១​ ប្រកួតគត់ ក្នុងចំណោម​ ៥​ ប្រកួតចុងក្រោយ។ ប៉ុន្តែទម្រង់​លេង​បានបង្ហាញ​ថា Liverpool ប្រកួតចាញ់តែ​ ២​ ប្រកួតគត់​ក្នុង​ចំណោម​ ១២​ ប្រកួតចុង​ក្រោយ ​នៅ Premier League។

ទម្រង់លេងនៅលើទឹកដី Anfield នៅតែបន្តមានភាពលេចធ្លោ ដោយ Liverpool ប្រកួតចាញ់តែ​ ១​ ប្រកួតគត់ ក្នុងចំណោម​ ២៩​ ប្រកួតកន្លងមក ដែលឈ្នះមិនតិចជាង ២២​ ប្រកួតឡើយ នៅក្នុងដំណើរការប្រកួតនោះ។

ចំណែកឯ​ Tottenham មុនពេលប្រកួតចាញ់​ ៣​ ប្រកួតជាប់ៗចុងក្រោយនេះ​ ពួកគេប្រកួតចាញ់តែ​ ២​ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម​ ១២​ ប្រកួតកន្លងមក ដែលរួមបញ្ចូលទាំងជ័យជំនះ​ ៧​ ប្រកួត នៅក្នុងដំណើរការប្រកួតនេះផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ឈ្នះ​ ៦ ប្រកួតក្នុងចំណោម​ ៧​ ប្រកួតកន្លងមករបស់ Tottenham គឺសម្រេចបាននៅកីឡដ្ឋាន Tottenham Hotspur របស់ពួកគេ ខណៈដែលមានតែ​ ១​ ប្រកួតប៉ុណ្ណោះដែលឈ្នះក្រៅដី។

ការព្យាករណ៍​ :​ ជំនួបចុងក្រោយរវាងក្រុមទាំងពីរ ​គឺ Liverpool ឈ្នះ​ Tottenham ៤-៣​ នៅក្នុងផ្ទះ​ ហើយក្នុងជំនួបនេះ Liverpool ក៏មើលទៅទំនងជាដណ្តើមយក៣ពិន្ទុដូចគ្នាផងដែរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ Liverpool ឈ្នះ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង