ការប្រកួត UEFA Champions League ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤ ដែល Manchester City នឹងត្រូវប្រកួតជាមួយ Real Madrid នៅកីឡដ្ឋាន Etihad ។
ការប្រកួតដ៏ជក់ចិត្តកាលពីសប្តាហ៍មុនរវាង Real Madrid និង Manchester City ក្នុងជើងទី១នៃវគ្គ៨ក្រុមចុងក្រោយក្របខ័ណ្ឌ UEFA Champions League បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ៣-៣ នៅកីឡដ្ឋាន Estadio Santiago Bernabéu ។
Manchester City ទំនងជានៅតែបន្តការរកគ្រាប់បាល់បន្ថែមទៀតនៅយប់ថ្ងៃពុធនេះ ដែលក្រុមម្ចាស់ផ្ទះមិនស្គាល់ចាញ់សោះ ២៧ ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់ ហើយក្នុងនោះពួកគេឈ្នះមិនតិចជាង ២២ ប្រកួតឡើយ។
លើសពីនេះទៅទៀត Manchester City មិនដែលចាញ់ការប្រកួតក្នុងផ្ទះសោះ ២៥ ប្រកួតចុងក្រោយនៅទូទាំងការប្រកួតទាំងអស់ ដោយក្នុងនោះពួកគេប្រកួតឈ្នះ ២០ ប្រកួត។
រីឯ Real Madrid វិញ បានបន្តលទ្ធផលប្រកួតមិនដែលចាញ់សោះរហូតទៅដល់ ១៥ ប្រកួតនៅទូទាំងការប្រកួតទាំងអស់ ហើយក្នុងនោះពួកគេប្រកួតឈ្នះ ១០ ប្រកួត។
ហើយ Real Madrid ប្រកួតចាញ់តែ ១ ប្រកួតគត់ក្នុងចំណោម ១៨ ប្រកួតក្រៅដីកន្លងមក ប៉ុន្តែក្នុងអំឡុងពេលនោះ Real ក៏បានប្រកួតឈ្នះ ១៣ ប្រកួតផងដែរ។
ការព្យាករណ៍ : ជំនួបកន្លងមកបានឱ្យឃើញថា Manchester City ជាជម្រើសគួរជាទីពេញចិត្ត ខណៈដែលម្ចាស់ផ្ទះប្រកួតឈ្នះ ៥ ប្រកួតក្នុងចំណោមជំនួប ៨ ប្រកួតចុងក្រោយទល់និង Real Madrid។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Manchester City ឈ្នះ៕