Tottenham Hotspur កំពុងតែតាមដានខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ ២១ឆ្នាំ Nico Williams របស់ Athletic Bilbao

កីឡាករជម្រើសជាតិរបស់អេស្ប៉ាញ Nico Williams ដែលអាចលេងបានគ្រប់តំបន់ប្រយុទ្ធនោះ មានលក្ខខណ្ឌទិញផ្តាច់ ៤២.៨ លានផោននៅក្នុងកិច្ចសន្យារបស់គាត់។

ខ្សែប្រយុទ្ធ Nico Williams របស់ Athletic Bilbao ត្រូវបានកំណត់ថា ជាគោលដៅនៃការផ្លាស់ប្តូរទៅកាន់ក្របខ័ណ្ឌ Premier League រដូវក្តៅនេះ ដោយ Tottenham Hotspur កំពុងតែតាមដានស្ថានភាពរបស់កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ។

Williams ដែលមានវ័យ ២១ ឆ្នាំបានស្ថិតនៅលើរ៉ាដារបស់ក្លឹបចាយលុយកំពូលៗជាច្រើន បន្ទាប់ពីភាពលេចធ្លោជាមួយ​ Athletic Bilbao អស់រយៈពេល៣រដូវកាលកន្លងមកនេះ ដែលក្លឹបជាច្រើនកំពុងតែថ្លឹងថ្លែងលើកិច្ចព្រមព្រៀងទិញផ្តាច់តម្លៃ ៤២.៨​ លានផោននៅក្នុងកិច្ចសន្យារបស់គាត់។

Tottenham Hotspur កំពុងតាមដានខ្សែបម្រើស្លាប ខណៈដែលក្លឹបមានការវាយតម្លៃថា តើត្រូវការបន្ថែមកីឡាកររូបនេះ នៅតំបន់ប្រយុទ្ធនៃក្រុមរបស់លោក Ange Postecoglou នៅពេលដែលទីផ្សារដោះដូរកីឡាករបើកដែរឬទេ។ ខណៈដែល​ Chelsea ក៏​កំពុងតែតាមមើល​ Williams ផងដែរ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង