ព្យាករណ៍គូ​ Manchester United vs Liverpool ថ្ងៃទី៧មេសា

ការប្រកួត​ Premier League ថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤ ដែល​ Manchester United នឹងត្រូវប្រកួតជាមួយ​ Liverpool នៅកីឡដ្ឋាន​ Old Trafford។  

បន្ទាប់ពីទទួលបានលទ្ធផលដ៏ល្អគួរឱ្យចាប់អារម្មណ៍​ ដោយ Manchester United ប្រកួតឈ្នះ ៤ ប្រកួតជាប់ៗគ្នាកាលពីដើមខែកុម្ភៈ។ 

ក្រុមម្ចាស់ផ្ទះចាប់តាំងពីពេលនោះ មកហាក់ដូចជាមានការខកចិត្ត ដោយប្រកួតឈ្នះតែ​ ១​ ប្រកួតគត់ក្នុងចំណោម​ ៥​ ប្រកួតជាបន្តបន្ទាប់។

បច្ចុប្បន្នមានគម្លាតត្រឹមតែ​ ១ ពិន្ទុប៉ុណ្ណោះពីក្រុមឈរកំពូលតារាងទាំងបី ដែលកំពុងប្រជែងគ្នាដណ្តើមពាន Premier League រដូវកាលនេះ។ ដោយឈ្នះ ៦​ ប្រកួតក្នុងចំណោម ៧ ប្រកួតចុងក្រោយ​ Liverpool មានទម្រង់លេងល្អដើម្បីផ្តល់ឱ្យលោក Jurgen Klopp នូវលទ្ធផលដ៏ល្អសមរម្យមួយនៅចុងបញ្ចប់នៃរដូវកាលនេះ។

លើសពីនេះ Liverpool ក៏ប្រកួតឈ្នះ​ ៦​ ប្រកួតក្នុងចំណោម​ ៧​ ប្រកួតចុងក្រោយក្រៅដីផងដែរ ដូច្នេះហើយក្រុមហង្សក្រហម​ជាជម្រើសជាទីពេញចិត្តល្អជាង United នៅ Old Trafford។

ការព្យាករណ៍​ :​ ជំនួបក្នុងលីគរវាង​ Liverpool និង Manchester United កន្លងមក បានឱ្យឃើញថា ក្រុមហង្សក្រហមឈ្នះ ៤​ ប្រកួតក្នុងចំណោមជំនួប​ ៥​ ប្រកួតចុងក្រោយ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​ Liverpool​ ឈ្នះ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង