Aubameyang អាចនឹងវិវត្តន៍ខ្លួនឱ្យដូច Ronaldo និង Ibrahimovic​ បន្ទាប់ពីផ្ទេរមក​ Barcelona

អតីតខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal ពេលនេះ បានបង្ហាញខ្លួនឯងក្នុងចំណោមវីរបុរសក្លឹបមួយចំនួន បន្ទាប់ពីស៊ុតបញ្ចូលទីទល់នឹង Osasuna នៅកីឡដ្ឋាន Camp Nou។ 

Pierre-Emerick Aubameyang បានបង្ហាញភាពដ៏អស្ចារ្របស់ខ្លួនយនៅឯក្លឹប Barcelona ខណៈដែលគ្រាប់បាល់របស់គាត់កាលពីថ្ងៃអាទិត្យទល់នឹង Osasuna បានឆ្លុះបញ្ចាំងថាកីឡាកររូបនេះមានទេពកោសល្យខ្ពស់មិនចាញ់​ Ronaldo, Zlatan Ibrahimovic និង Johan Cruyff។

Aubameyang បានស៊ុតបញ្ចូលទីគ្រាប់ទី៣ នៅតង់ទី១ កាលពីថ្ងៃអាទិត្យ ដោយកីឡាករ Ferran Torres បានស៊ុតបាល់បញ្ចូលទីចំនួន ២គ្រាប់ អំឡុងពេលបើកឆាកដើមតង់ទី២​ នៅកីឡដ្ឋាន Camp Nou។

ហើយជាមួយនឹងការស៊ុតបញ្ចូលទីរបស់គាត់ Aubameyang បានផ្សាភ្ជាប់ចំណងមួយដ៏ល្អជាមួយនឹងក្រុម Barcelona​ ត្រឹមតែប្រាំមួយប្រកួតក្នុងការបង្ហាញខ្លួនក្នុងអាជីពរបស់គាត់ជាមួយក្លឹប។

កំណត់ត្រាថ្មីនេះ ធ្វើឱ្យគាត់គ្រាន់តែជាកីឡាករលេខរៀងទីប្រាំបី​ ដែលស៊ុតបញ្ចូលទីបានច្រើនបំផុតក្នុង ៦ប្រកួតនៅ Barca ដោយរួមមាន​ Ibrahimovic, Ronaldo, Cruyff, Romario, Ronald Koeman, Hans Krankl និង Sandor Kocsis៕ ប្រភព៖ Goal

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង