គ្រាប់បាល់របស់​ Mohamed Salah ជួយឱ្យហង្សក្រហម​ ​Liverpool ឡើងទៅឈរនៅកំពូលតារាង Premier League​

Mohamed Salah បានស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជំនះនៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ​ ដែល Liverpool បានវាយបកយកឈ្នះ Brighton ២-១ ឡើងទៅឈរនៅកំពូលតារាង Premier League​ ។

ក្រុមរបស់លោក Jurgen Klopp មានការស្រឡាំងកាំង នៅពេលដែលកីឡាករ Danny Welbeck បានស៊ុតបាល់បញ្ចូលទីយ៉ាងសាហាវ នាំមុខក្រុមម្ចាស់ផ្ទះ Liverpool ត្រឹមតែ ៨៧វិនាទី នៃការប្រកួតយ៉ាងស្វិតស្វាញរវាងក្រុមទាំងពីរ ដោយការវាយសម្រុកទៅវិញទៅមក។

ប៉ុន្តែក្រុមម្ចាស់ផ្ទះ បានបញ្ចប់ដោយការវាយមកយកជ័យជំនះ​ ដែលកីឡាករ Luis Díaz រកបានគ្រាប់បាល់តាមស្មើដោយការស៊ុតបាល់បញ្ចូលទីនៅនាទី២៧​ មុនពេលដែល​Mohamed Salah រកបានគ្រាប់បាល់ជ័យជំនះពីការបញ្ជូនបាល់ដ៏ល្អពីកីឡាករ Alexis Mac Allister នៅនាទី៦៥។

បច្ចុប្បន្ន​ Liverpool​ មាន​ ៦៧​ ពិន្ទុ​ពី​ការលេង​ ២៩​ ប្រកួត​ ដែល​ធ្វើឱ្យ​ហង្សក្រហមមាន​ប្រៀប​លើ Arsenal និង Manchester City ដែល​ប្រកួតស្មើ ០-០ នៅ​ថ្ងៃ​អាទិត្យ៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង