ព្យាករណ៍គូ​ Brentford vs Manchester United ថ្ងៃទី៣០មីនា

ការប្រកួត​ Premier League ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ដែល​ Brentford នឹងត្រូវប្រកួតជាមួយ​ Manchester United នៅកីឡដ្ឋាន​ Gtech Community ។ 

ដំណើរការប្រកួតដ៏គួរឱ្យសោកសៅដោយឈ្នះតែ ៣​ ប្រកួត និងស្មើ​ ១​ ប្រកួតក្នុងចំណោម ១៨ ប្រកួតចុងក្រោយបានធ្វើឱ្យ Brentford កាន់ធ្លាក់ចុះពីតារាងគួរឱ្យកត់សម្គាល់ ហើយឥឡូវនេះពួកគេស្ថិតកាន់តែជិតដល់តំបត់កាត់ចោល។

ការប្រកួតដែលមានទំនោរនៃចំនួនគ្រាប់បាល់ស៊ុតបញ្ចូលច្រើនក្នុងជំនួបទល់និង Manchester United នៅចុងសប្តាហ៍នេះ ដោយលទ្ធផលក្រុមទាំងពីរបានស៊ុតបញ្ចូលទីគ្នាកើតឡើង ៥ ក្នុងចំណោម ៦​ ប្រកួតរបស់ Brentford​ ។ 

ទម្រង់លេងថ្មីៗនេះរបស់ Manchester United ហាក់មានភាពល្អប្រសើរឡើង ហើយទម្រង់លេងក្រៅ​ដីបានឱ្យឃេីញថាឈ្នះ​ ៣​ ប្រកួតក្នុង​ចំណោម​ ៤​ ប្រកួត​ចុង​ក្រោយ​ គឺ​ជា​ការ​បង្ហាញ​ដ៏​រឹង​មាំ ជា​ពិសេស​គឺប្រកួតចាញ់​តែ​ ១​ ប្រកួតគត់​ក្រៅ​ដីគឺចាញ់​ Manchester City​ ។

ការ​ស៊ុត​បញ្ចូល​ទី​របស់ United ក៏មានភាពល្អប្រសើរ​ផងដែរថ្មីៗនេះ​។ ក្នុង ៩ ប្រកួតចុងក្រោយ ពួកគេរកបាន ២០ គ្រាប់ និងរបូត ១៣​ គ្រាប់។ United បានបង្ហាញយ៉ាងគ្រប់គ្រាន់ក្នុងការប្រកួតក្រៅដី ៥ ឬ ៦ ប្រកួតចុងក្រោយ ថាពួកគេគឺជាក្រុមដែលគួរជាទីពេញចិត្ត ដើម្បីឈ្នះការប្រកួតនៅយប់ថ្ងៃសៅរ៍នេះ។

ការព្យាករណ៍​ :​ ប្រកួតចាញ់ ៥​ ប្រកួតក្នុងចំណោម​ ៦​ ប្រកួត និង​ឈ្នះតែ​ ៣​ ប្រកួតក្នុងចំណោម​ ១៨​ ប្រកួតចុងក្រោយ​ ដែលក្នុងនោះចាញ់ ១៤ ប្រកួត​ វាជារដូវកាលដ៏លំបាកមួយសម្រាប់​ Brentford ដែលត្រូវមកជួបជាមួយ Manchester United ដែលមានទម្រង់លេងក្រៅដីល្អថ្មីៗនេះ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​​ Manchester United​ ឈ្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង