ខ្សែការពារ Sven Botman របស់ Newcastle United នឹងអវត្តមានពីចន្លោះ ៦​ ទៅ ៩​ ខែ ដោយត្រូវធ្វើការវះកាត់របួសជង្គង់

កីឡាករសញ្ជាតិហូឡង់ Sven Botman បានរងរបួសសរសៃពួរក្នុងការការប្រកួត FA Cup កាលពីថ្ងៃសៅរ៍នៅលើទឹកដីក្រុម Manchester City ហើយត្រូវប្តូរចេញនៅចុងម៉ោង។

សូមរំលឹកឡើងវិញថា​ Botman បានរងរបួសជង្គង់ដំបូងក្នុងខែកញ្ញា ហើយខកខានការប្រកួតចំនួន​ ១៧​ ប្រកួត​ រួមទាំង​ ៥​ប្រកួតចុងក្រោយ នៃការប្រកួត​វគ្គចែកពូល Champions League របស់ Newcastle មុនពេលអាចចូលរួមប្រកួតវិញក្នុងខែធ្នូ។

ដោយពេលនោះ​ Newcastle បាននិយាយថា ក្លឹបបានសម្រេចចិត្តមិនបញ្ជូន Botman ដើម្បីធ្វើការវះកាត់នៅដំណាក់កាលនោះទេ ហើយគាត់ទទួលបានកាយសម្បទាពេញលេញឡើងវិញ តាមរយៈវិធីស្តារនីតិសម្បទា។

Botman បានចាប់ផ្តើមចូលរួមការប្រកួតសំខាន់ៗជាច្រើនរបស់ Newcastle ចាប់តាំងពីការត្រឡប់មកវិញ​ ប៉ុន្តែត្រូវបានដកចេញនៅនាទី៨៣ ការប្រកួត​ FA Cup​ វគ្គ៨ក្រុមចុងក្រោយរបស់ក្លឹប កាលពីចុងសប្តាហ៍ដោយ​ចប់ការប្រកួត​ Newcastle ចាញ់​  Manchester City ២-០ ។

ខ្សែការពារកណ្តាលវ័យ ២៤ ឆ្នាំ​របស់ Newcastle United រូបនេះនឹងត្រូវវះកាត់នៅសប្តាហ៍ក្រោយ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង