Chelsea សម្លឹងឃើញ Leny Yoro និង Milos Kerkez ដើម្បីពង្រឹងបន្ថែមតំបន់ការពារ ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ

Chelsea អាចចុះហត្ថលេខាលើ Milos Kerkez និង​ កីឡាករវ័យក្មេង​ Leny Yoro របស់​ Lille សម្រាប់ជំនួសដំណែង Thiago Silva។

ក្រុមតោខៀវមានបំណងចុះហត្ថលេខាលើខ្សែការពារកណ្តាលថ្មី នៅរដូវក្តៅនេះ នៅពេលដែល Silva ដែលកំពុងឈានចូលវ័យ ៤០ឆ្នាំក្នុងខែកញ្ញា នឹងផុតកុងត្រាជាមួយក្លឹប ហើយអាចចាកចេញដោយមិនគិតថ្លៃ។

Leny Yoro ត្រូវបានគេមើលឃើញថា ជាជម្រើសដ៏ល្អបំផុតមួយ ​សម្រាប់ជំនួសតំណែង Thiago Silva ខណៈដែលកីឡាករប្រេស៊ីលខិតកាន់តែជិតដល់ការចាកចេញពី Stamford Bridge។

Yoro បានរីករាយនឹងរដូវកាលដ៏ត្រចះត្រចង់នៅក្នុងប្រទេសបារាំង ហើយកីឡាករវ័យ ១៨​ឆ្នាំរូបនេះ ក៏កំពុងតែមានការទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗ នៅអឺរ៉ុបផងដែរ រួមមាន Paris Saint-Germain និង Real Madrid៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង