PSG រៀបចំសំណើ ៧៥លានផោន ដើម្បីចុះហត្ថលេខាលើកីឡាករ Marcus Rashford ពី Manchester United

Paris Saint-Germain កំពុងឆ្ពោះទៅអនាគត ដោយគ្មានវត្តមាន Kylian Mbappe ដែលនឹងប្តូរទៅកាន់ Real Madrid ហើយកំពុងរៀបចំការផ្លាស់ប្តូររដូវក្តៅដ៏ធំមួយ ដើម្បីនាំយក Marcus Rashford ពី Manchester United មកកាន់ទឹកដី Parc des Princes នៅរដូវក្តៅនេះ។

Paris Saint-Germain បានត្រៀមខ្លួនរួចស្រេច ដើម្បីសាកល្បងការតាំងចិត្តរបស់ Manchester United ថាតើក្លឹបបីសាចក្រហម អាចនឹងរក្សាខ្សែប្រយុទ្ធ Marcus Rashford ដែរឬទេ​នៅរដូវក្តៅនេះ​ ជាមួយនឹងកញ្ចប់លុយ ៧៥លានផោន ពីក្លឹបយក្សរបស់បារាំង។

នេះជាលើកទីពីរហើយ​ ដែលក្លឹបយក្សរបស់បារាំងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចុះហត្ថលេខាលើ Rashford ដើម្បីយកកីឡាកររូបនេះ មកជំនួសតំណែងរបស់ Kylian Mbappe ដែលគ្រោងនឹងចាកចេញពី PSG ទៅកាន់​ Real Madrid ។

សូមរំលឹកឡើងវិញថា​ PSG បានខិតខំប្រឹងប្រែង ដើម្បីចុះហត្ថលេខាលើ Rashford ក្នុងឆ្នាំ២០២២ ហើយបានរៀបចំ ដើម្បីប្រគល់កិច្ចសន្យាដែលនឹងផ្តល់ឱ្យតារារបស់អង់គ្លេសនូវតម្លៃ​ ៤០០,០០០​ផោនក្នុងមួយសប្តាហ៍។ ប៉ុន្តែ​ Rashford បានសម្រេចចិត្តបន្តនៅ United ហើយរកបានគ្រាប់បាល់ ៣០ គ្រាប់ល្អបំផុតក្នុងអាជីពកាលពីរដូវកាលមុន ដែលធ្វើឱ្យកីឡាករវ័យ២៦ឆ្នាំ​ ទទួលបានកិច្ចសន្យារយៈពេលវែងថ្មីរហូតដល់ឆ្នាំ២០២៨ ដែលមានតម្លៃ​ ៣៥០,០០០​ ផោនក្នុងមួយសប្តាហ៍៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង