ក្រុមកាំភ្លើងធំ បានយកឈ្នះលើក្រុម Leicester City ២-០ នៅក្នុងការប្រកួតដំបូងក្នុងចំណោមការប្រកួតចំនួន៣ ក្នុងរយៈពេលត្រឹមតែ ៦ថ្ងៃ ដែលអាចបង្ហាញពីសារៈសំខាន់ ចំពោះក្តីសង្ឃឹមរបស់ពួកគេ ក្នុងការឈរនៅចំណាត់ថ្នាក់កំពូលទាំងបួន។
នេះជាសប្តាហ៍ដ៏អស្ចារ្យធំមួយ សម្រាប់ក្រុម Arsenal ក្នុងការប្រកួតប្រជែង ដើម្បីឈរនៅចំណាត់ថ្នាក់កំពូលទាំងបួន ដោយក្រុមរបស់លោក Mikel Arteta នឹងប្រឈមមុខនឹងការប្រកួតដ៏ធំចំនួនបី ក្នុងរយៈពេលត្រឹមតែប្រាំមួយថ្ងៃប៉ុណ្ណោះ។
ដោយក្រុម Manchester United បានទទួលជ័យជំនះលើក្រុម Tottenham កាលពីថ្ងៃសៅរ៍ ក្រុម Arsenal បានដឹងថា ពួកគេត្រូវការឈ្នះ ដើម្បីត្រលប់ទៅចំណាត់ថ្នាក់ទី៤ ដ៏សំខាន់ នៅក្នុងក្របខ័ណ្ឌ Premier League។
បន្ទាប់ពីការស៊ុតបញ្ចូលទីគ្រាប់ទីមួយ ដោយ Thomas Partey ដែលជាគ្រាប់ទីពីររបស់គេ ចាប់តាំងពីការផ្លាស់មកពី Atletico Madrid បន្ទាប់មកការស៊ុតបាល់ពិន័យ១១ម៉ែត្រនៅតង់ទីពីររបស់ Alexandre Lacazette ពួកគេបានទទួលបាន៣ពិន្ទុ ដែលពួកគេត្រូវការ៕
ប្រភព៖ Goal