Michael Edwards នឹងត្រលប់មកកាន់ Liverpool វិញ ក្នុងតួនាទីថ្មីជាប្រធានផ្នែកប្រតិបត្តិការបាល់ទាត់។ តួនាទីចាស់របស់គាត់ជានាយកផ្នែកកីឡា ដែលអំឡុងពេលកាន់ដំណែងគាត់ត្រូវបានគេសរសើរថា បានធ្វើការចុះហត្ថលេខាកីឡាករសំខាន់ៗជាច្រើន ដែលរួមមានអ្នកចាំទី Alisson ខ្សែការពារ Virgil van Dijk និងខ្សែប្រយុទ្ធ Sadio Mane និង Mohamed Salah ។
លោក Edwards នឹងសម្លឹងនាំយកប្រធានផ្នែកកីឡាថ្មី ហើយក៏ដូចជាអ្នកជំនួសដំណែងលោក Jurgen Klopp ផងដែរ។
សូមបញ្ជាក់ថា Liverpool គ្មានប្រធានផ្នែកកីឡា បន្ទាប់ពីការចាកចេញរបស់លោក Jorg Schmadtke នៅក្នុងទីផ្សារដោះដូរកីឡាករកាលពីខែមករា។
សូមរំលឹកឡើងវិញថា លោក Edwards បានចាកចេញពី Liverpool ក្នុងឆ្នាំ២០២២ បន្ទាប់ពីចំណាយពេល ១១ ឆ្នាំនៅជាមួយក្លឹប។ គាត់បានធ្វើការជាអ្នកប្រឹក្សាសម្រាប់អាជីវកម្មគ្រប់គ្រងកីឡា Ludonautics ប៉ុន្តែគាត់នឹងចាកចេញពីតួនាទីនោះ ដើម្បីមកកាន់តំណែងថ្មីជា CEO បាល់ទាត់នៅ Liverpool៕