ព្យាករណ៍គូ​ Chelsea vs Newcastle United ថ្ងៃទី១២មីនា

ការប្រកួត​ Premier League ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដែល​ Chelsea​ នឹងត្រូវប្រកួតជាមួយ​ Newcastle United នៅកីឡដ្ឋាន​ ​​​Stamford Bridge។ 

Chelsea ឈរនៅលេខ​១១​ ក្នុងតារាង Premier League ហាក់ដូចជាមានពន្លក នៃការងើបឡើងវិញបន្តិច បន្ទាប់ពីក្រុមតោខៀវឆ្លងកាត់​ ៣​ ប្រកួតមិនដែលចាញ់។ 

លទ្ធផលប្រកួតនៅ Stamford Bridge មានភាពល្អប្រសើរក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលក្រុមតោខៀវប្រកួតឈ្នះ ៤ ប្រកួតក្នុងចំណោម ៥ ប្រកួតចុងក្រោយនៅលើទឹកដីខ្លួនឯង។

ចំណែកឯ​ Newcastle United បានងើបឡើងវិញដូចគ្នាថ្មីៗនេះ ខណៈដែលពួកគេប្រកួតចាញ់តែ​ ១​ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ៦​ប្រកួតចុងក្រោយ​ បន្ទាប់ពីឆ្លងកាត់ការចាញ់​ ៤​ប្រកួតជាប់ៗគ្នាក្នុងលីគ។ 

លទ្ធផលប្រកួតក្រៅដីនៅតែជាក្តីបារម្ភដ៏ធំមួយ សម្រាប់ក្រុមរបស់លោក Eddie Howe ដោយ Newcastle ប្រកួតឈ្នះតែ​ ២​ ប្រកួតប៉ុណ្ណោះក្នុងចំណោម​ ១០​ ប្រកួតចុងក្រោយក្រៅដី ដោយក្នុងនោះពួកគេចាញ់​ ៦​ ប្រកួត។

ការព្យាករណ៍​ :​ ទាំង Chelsea និង Newcastle United មិន​អាច​ការពារមិនឱ្យរបូតគ្រាប់បាល់បាន​ឡើយ នៃការ​ប្រកួត​ថ្មីៗ​នេះ ដូច្នេះ​នេះ​អាច​ជា​ការ​ប៉ះទង្គិច​គ្នា​ ដែលអាចនឹង​មាន​គ្រាប់​បាល់​ស៊ុតបញ្ចូលទីច្រើនផងដែរ។ 

ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ​​ Chelsea​ ឈ្នះ​ និង​ Over ៣.៥​ គ្រាប់៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង