Harry Kane រកបានពីរគ្រាប់ជួយឱ្យ Bayern Munich យកឈ្នះ Lazio ឡើងទៅវគ្គ​ ៨​ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League

ដោយការដេញតាមពីក្រោយ Lazio ១-០ ពីការប្រកួតជើងទី១​ ក្នុងទីក្រុងរ៉ូម  Bayern មើលទៅហាក់ដូចជាមានយប់មួយដ៏គួរខកចិត្តសម្រាប់ការប្រកួតជើងទី២ រហូតដល់មានគ្រាប់បាក់តាមស្មើ ដោយការតែតបាល់បញ្ចូលទីរបស់ Kane កើតឡើង។ 

បន្ទាប់មក​ Thomas Muller រកបានគ្រាប់បាល់នាំមុខ ដោយ​ការ​តែត​បាល់​បញ្ចូល​ទី​មួយ​គ្រាប់ទៀត។ 

Kane រកបានគ្រាប់បាល់សរុបក្នុងលទ្ធផល ៣-១​ ដែលនៅជិតទីបន្ទាប់ពីការស៊ុតរបស់ Leroy Sane ហើយផ្លាតពីដៃអ្នកចាំទីមកដល់ជើងរបស់គាត់។

វាគឺជាការវាយបកដ៏គួរឱ្យចាប់អារម្មណ៍មួយរបស់ Bayern ហើយ Kane សង្ឃឹមថា លទ្ធផលអាចជួយផ្លាស់ប្តូរជោគវាសនាការប្រកួតក្នុងស្រុកដ៏ជូរចត់របស់ Bayern​ ផងដែរ។ 

ទោះជាយ៉ាងណាក៏ដោយ ជ័យជម្នះនេះរក្សាក្តីសង្ឃឹមរបស់ Tuchel ក្នុងការផ្តល់ឱ្យ Bayern នូវពានរង្វាន់អឺរ៉ុបជាលើកទីប្រាំពីរ មុនពេលដែលអតីតគ្រូបង្វឹក Chelsea រូបនេះចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះ៕

ព័ត៌មានទាក់ទង

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

PSG រៀបចំសំណើ ១០០លាន សម្រាប់តារារបស់ Barcelona​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid ឆាប់ៗ នេះ​

Álex Baena របស់ក្លឹប Villarreal អាចនឹងបញ្ចប់ការចុះហត្ថលេខាជាមួយ Atlético Madrid...​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម្មណ៍ពីក្លឹបនៅ Saudi Pro League​

Arsenal គ្រោងនឹងផ្តល់កិច្ចសន្យាថ្មីដល់ Gabriel Magalhaes ដើម្បីរារាំងការចាប់អារម...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង