លោក​ Erik ten Hag រងការព្រមានបណ្តេញពីតំណែង បន្ទាប់ពី​ Manchester United ប្រកួតចាញ់ Manchester​ City

លោក Erik ten Hag កំពុងតែស្ថិតក្រោមសម្ពាធ ស្របពេលដែលលោក Sir. Jim Ratcliffe បានបង្ហាញការមិនពេញចិត្ត នឹងលទ្ធផលនៃការប្រកួត Manchester Derby។ 

លោក​ Erik ten Hag ត្រូវបានរងការព្រមាន ចំពោះភាពអសមត្ថភាពរបស់គាត់ ក្នុងការប្រកួតប្រជែងជាមួយក្រុមខ្លាំងនៅ Premier League ហើយក៏មិនត្រូវបានមើលរំលងពីម្ចាស់ក្លឹបរបស់​ Manchester United លោក Sir. Jim Ratcliffe​ នោះទេ។

ម្ចាស់ក្លឹបបិសាចក្រហមបានមើលឃើញថា ក្រុមរបស់ខ្លួនប្រកួតចាញ់ Manchester City ៣-១ នៅកីឡដ្ឋាន Etihad កាលពីថ្ងៃអាទិត្យ​ បើទោះបីជាមានការនាំមុខមុនតាមរយៈគ្រាប់បាល់របស់ Marcus Rashford ក៏ដោយ។ គ្រាប់បាល់ស៊ុតបញ្ចូលទីនាំមុខ ត្រូវបានច្រានចោលដោយ Phil Foden ពីរគ្រាប់​ មុនពេល Erling Haaland បន្ថែមគ្រាប់ទីបី ក្នុងម៉ោងបន្ថែម។ 

ប្រកួតចាញ់​ City មានន័យថា United មាន​ ១១​ ពិន្ទុតាមពីក្រោយ Aston Villa ដែលបច្ចុប្បន្នកំពុងឈរនៅលេខ៤ ក្នុងតារាង Premier League ។ លទ្ធផលនេះមិនបានបន្ធូរបន្ថយសម្ពាធលើលោក Ten Hag ដែលអនាគតរយៈពេលវែងរបស់គាត់ នៅតែមិនមានភាពច្បាស់លាស់៕

ព័ត៌មានទាក់ទង

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

៣០ឆ្នាំមុន ថ្ងៃនេះ៖ វីរៈបុរស René Higuita ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

វិភាពការប្រកួតរវាង អាម៉ានៀ vs ព័រទុយហ្កាល់​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Silva របស់ក្លិប Wolves​

ក្លិប Borussia Dortmund ចំណាយប្រាក់ ២៧លានអឺរ៉ូ ដើម្បីនាំយកខ្សែប្រយុទ្ធ Fabio Sil...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង