ព្យាករណ៍គូ​ Manchester City vs Manchester United ថ្ងៃទី៣មីនា

ការប្រកួត​ Premier League ថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤ ដែល​ Manchester City នឹងត្រូវប្រកួតជាមួយ​ Manchester United នៅកីឡដ្ឋាន​ Etihad ។  

Manchester City បានបន្តលទ្ធផលប្រកួតមិនដែលចាញ់របស់ពួកគេ ក្នុងលីគដល់ទៅ​ ១១​ ប្រកួតដ៏គួរឱ្យចាប់អារម្មណ៍​ បន្ទាប់ពីប្រកួតឈ្នះ Bournemouth ១-០ ដែលបានក្លាយជាជ័យជំនះទី៩ ក្នុងចំណោម​ ១១​ប្រកួត សម្រាប់ក្រុមរបស់លោក Pep Guardiola។

ក្នុងជ័យ​ជំនះទាំង​ ៩​ ប្រកួតនេះ​ មាន​ ៤​ ប្រកួតជាការលេងនៅ​លើ​ទឹក​ដី​ Etihad​ ។ យ៉ាង​ណា​មិញ Manchester City ប្រកួតចាញ់តែ​ ១​ ប្រកួតគត់​ក្នុង​ចំណោម​ ១៨​ ប្រកួតចុង​ក្រោយក្នុងលីគ​ ហើយក្នុងនោះ​ ​ City ឈ្នះ ១២​ ប្រកួត​។

ក្រឡេកមកមើលក្រុមភ្ញៀវវិញ​ ដែលជ័យ​ជំនះ ៤ ប្រកួតជាប់ៗគ្នាកន្លងមករបស់ Manchester United ក្នុងលីគ ត្រូវបានបញ្ឈប់បន្ទាប់ពីប្រកួតចាញ់​ Fulham ២-១ កាលពីចុងសប្តាហ៍មុន។

United ប្រកួតឈ្នះតែ ៦​ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៣​ ប្រកួតចុងក្រោយ​ ដោយ​ ៨​ ប្រកួតក្នុងចំណោម​ ១៣​ ប្រកួតចុងក្រោយនេះ United​ លទ្ធផលបញ្ចប់ដោយក្រុមទាំងពីរស៊ុតបញ្ចូលទីគ្នា។ ដូច្នេះជម្រើសគ្រាប់បាល់ច្រើន គឺជាជម្រើសមួយដ៏ល្អសម្រាប់ការប្រកួតនេះ។ 

ការព្យាករណ៍​ :​ ៤​ ប្រកួត​ក្នុង​ចំណោម​ជំនួប​ ៥​ ប្រកួតចុង​ក្រោយ​រវាង​ Manchester ទាំង​ពីរ​ បាន​ឱ្យឃើញថា ក្រុមទាំងពីរតែងស៊ុតបញ្ចូលទីគ្នា។ ដូច្នេះជម្រើសចម្បងរបស់យើង នៅក្នុងការប្រកួតនេះគឺ​ ស្មើ​ ដោយគ្រាប់បាល់​ Over ២.៥​ គ្រាប់​៕

ព័ត៌មានទាក់ទង

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

ដំណឹង​ដ៏​រីក​រាយ! FIFA ទទួល​ស្គាល់​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ៣​រូប​ជា​ផ្លូវ​ការ​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

នេះជាមូលហេតុ​ Barcelona ​ស៊ុត​ចូល​គេ​១​ឬ​២​គ្រាប់​ហើយ​នៅ​តែ​សម្រុក​!​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​ផ្ទះ​​របស់​ខ្លួន​ឯង​ចឹង!​​

Rúben Amorim ៖ Fan បិសាច​ក្រហម​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​នៅ​...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង