ការប្រកួត Premier League ថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤ ដែល Tottenham នឹងត្រូវប្រកួតជាមួយ Crystal Palace នៅកីឡដ្ឋាន Tottenham Hotspur។
Tottenham ប្រកួតចាញ់តែ ២ ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១០ប្រកួតកន្លងមកសរុបក្នុងលីគ ដែលក្នុងនោះរួមបញ្ចូលទាំងការប្រកួតឈ្នះ ៦ ប្រកួត។
Tottenham ក៏ប្រកួតឈ្នះ ៥ ប្រកួតក្នុងចំណោម ៦ ប្រកួតចុងក្រោយក្នុងផ្ទះផងដែរ ឈានចូលមកកាន់ការប្រកួតជាមួយ Crystal Palace នៅថ្ងៃសៅរ៍នេះ។
រីឯក្រុមភ្ញៀវ Crystal Palace ប្រកួតឈ្នះតែ ៣ ប្រកួតប៉ុណ្ណោះក្នុងចំណោម ១៥ ប្រកួតចុងក្រោយសរុបក្នុងលីគ។
ក្រុមភ្ញៀវប្រកួតចាញ់មិនតិចជាង ៨ ប្រកួតឡើយក្នុងចំណោម ១៥ ប្រកួតនេះ ហើយឈានចូលមកកាន់ការប្រកួតនេះ Palace មិនបានប្រកួតឈ្នះការប្រកួតណាមួយឡើយ ៧ ប្រកួតចុងក្រោយក្រៅដី។
ការព្យាករណ៍ : Tottenham ប្រកួតចាញ់ Palace តែ ១ ប្រកួតគត់ក្នុងចំណោមជំនួប ១០ ចុងក្រោយរវាងក្រុមទាំងពីរ ដោយក្នុងនោះពួកគេឈ្នះ ៧ ប្រកួត។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះគឺ Tottenham ឈ្នះ៕