ព្យាករណ៍គូ​ Newcastle United vs Wolves​ ថ្ងៃទី២មីនា

ការប្រកួត​ Premier League ថ្ងៃសៅរ៍ ទី០២ ខែមីនា ឆ្នាំ២០២៤ ដែល​ Newcastle United នឹងត្រូវប្រកួតជាមួយ​ Wolves នៅកីឡដ្ឋាន​​ St James' Park ។  

Newcastle United គ្រប់គ្រងជ័យជម្នះបានតិចតួចបំផុតពីការលេង​ ៩ ប្រកួតដោយឈ្នះតែ​ ២​ ប្រកួតលើ Aston Villa និង Nottingham Forest ប៉ុន្តែក្នុងនោះក៏ចាញ់ ៥​ ប្រកួតផងដែរ។

ទម្រង់លេង​នៅទឹកដីកីឡដ្ឋាន St James' Park ក៏ហាក់ដូចជា​មានការធ្លាក់ចុះផងដែរ​ ដោយ​ Newcastle មិនបានឈ្នះការប្រកួតណាមួយឡើយ​ ៤​ ប្រកួតចុងក្រោយក្នុងផ្ទះ។ 

រីឯ​ Wolves នាពេលថ្មីៗនេះ ទើបតែឈ្នះជាប់ៗគ្នាក្នុងលីគ​ ដោយឈ្នះ Tottenham និង Sheffield United ក្នុងលទ្ធផល ២-១ និងឈ្នះ ១-០ ។ Wolves ក៏បានប្រកួតឈ្នះ ៣ ប្រកួតក្នុងចំណោម ៤ ប្រកួតចុងក្រោយផងដែរ ដូច្នេះពួកគេទំនងជាមិនមានអ្វីត្រូវបារម្ភ ចំពោះការធ្វើដំណើរទៅកាន់ St James' Park ថ្ងៃសៅរ៍នេះទេ។ 

ការព្យាករណ៍​ :​ ទោះបីជា​ Newcastle United ថ្មីៗនេះមានបញ្ហាក៏ដោយ​ ប៉ុន្តែពួកគេប្រកួតចាញ់​ Wolves តែម្តងគត់ក្នុងចំណោមជំនួប​ ៩​ បហរកួតចុងក្រោយរវាងក្រុមទាំងពីរ។ ដូច្នេះជម្រើសចម្បងរបស់យើងនៅក្នុងការប្រកួតនេះ គឺ​ Newcastle United ឈ្នះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង